ជាតិ
ពិព័រណ៍ការងារអនឡាញឆ្នាំ២០២១ ដើម្បីផ្ដល់ឱកាសរកការងារ ក្នុងវិបត្តិកូវីដ-១៩
26, Oct 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ ទ.ជ.ម.ក បានរៀបចំពិព័រណ៍ការងារអនឡាញឆ្នាំ២០២១ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកកំពុងស្វែងរការងារធ្វើ ក្នុងសម័យកូវីដ-១៩ ដោយអាចដាក់ពាក្យ (CVs) បានតាមប្រព័ន្ធអនឡាញ។


 
បញ្ហានៃជំងឺកូវីដ បានធ្វើឱ្យការរៀបចំពិព័រណ៍ការងារ ប្តូរមករៀបចំតាមប្រពន្ធអនឡាញវិញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងពិព័រណ៍អនឡាញនេះ នឹងមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ៨០ ដែលត្រូវការកម្លាំងពលកម្មជាង ១១ ៥០០ កន្លែង។ 
  


ក្រៅពីនេះ ក៏មានវាគ្មិនជាច្រើនរូប ដែលនឹងមកចែករំលែកនូវ បទពិសោធន៍ ចំណេះដឹងល្អៗ នៅក្នុងសិក្ខាសាលាស្តីពី ការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដនេះផងដែរ។ ពិព័រណ៍អនឡាញនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកាខាងមុខនេះ ៕
 
អ្នកចាប់អារម្មណ៍អាចចូលរួមតាមរយៈ www.careerfair.nea.gov.kh សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទនងបានតាមរយៈ 017 467423 / 017 871807 / 096 2155 162 ។

Tag:
 ថ្មីៗ
  ទីភ្នាក់ងារជាតិមុខរបរ និងការងារ(ទជមក)
  ពិព័រណ៍ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com