កីឡាជាតិ
ជាតិ
សេចក្តីរាយការណ៍៖ ពលរដ្ឋនៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ កំពុងជម្លៀសមកទីទួលសុវត្ថិភាព
26, Oct 2021 , 11:16 am        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីទឹកជំនន់ ហូរពីស្ទឹងព្រែកត្នោត។ ទឹកស្ទឹងព្រែកត្នោត បានឡើងដល់៩,១២ម៉ែត្រ កាលពីថ្ងៃទី២៥ តុលា ខណៈស្ថានភាពកម្រិតប្រកាសអាសន្ន ត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ។


 
ពលរដ្ឋនៅក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ បាននាំគ្នាប្រមូលសម្ភារៈ និងជម្លៀសសត្វពាហៈ ចេញពីផ្ទះ តាំងពីយប់ថ្ងៃទី២៥ តុលា មក។ ពលរដ្ឋ បាននាំគ្នាមកបោះតង់នៅតាមបណ្ដោយផ្លូវសិន ទម្រាំស្ថានភាពទឹកស្រកចុះវិញ។ បើតាមសម្តីប្រជាពលរដ្ឋ ទឹកជំនន់នេះ មានកម្ពស់ត្រឹមដើមទ្រូង និងក របស់មនុស្សចាស់។ ចំណែកកុមារ និងចាស់ជរា គឺពិបាកធ្វើដំណើរណាស់។ 
 
ក្រៅពីសង្កាត់សាក់សំពៅនេះ ក៏មានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់ព្រៃវែង និងព្រៃស ជាដើមនោះ មានការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com