ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ ផ្ទះពលរដ្ឋនៅភូមិព្រែកជ្រៃ ខណ្ឌដង្កោ ជនលិច ដោយសារទឹកស្ទឹងព្រែកត្នោត
26, Oct 2021 , 12:14 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងភូមិ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជន់លិច ដោយសារទឹកហូរពីស្ទឹងព្រែកត្នោត។ ទឹកស្ទឹងព្រែកត្នោត បានឡើងដល់៩,១២ម៉ែត្រ កាលពីថ្ងៃទី២៥ តុលា ខណៈស្ថានភាពកម្រិតប្រកាសអាសន្ន ត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ។

 
ក្រៅពីសង្កាត់ស្ពានថ្ម ក៏សង្កាត់សាក់សំពៅ សង្កាត់គងនយ សង្កាត់ព្រៃវែង និងព្រៃស ជាដើមនោះ មានការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែរ។ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថានការណ៍ទឹកជំនន់នេះ។ ចំណែកអាជ្ញាធរ ក៏បានត្រៀមកងកម្លាំង ទូក និងសម្ភារជំនួយ សម្រាប់ជួយពលរដ្ឋផងដែរ។
 

Tag:
 ទឹកជំនន់
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com