ជាតិ
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអាជីវករ នៅខេត្តកែប
26, Oct 2021 , 6:59 pm        
រូបភាព
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនកូកាកូឡា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលអាជីវករខ្នាតតូច និងមធ្យម ក្នុងខេត្តកែប នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ កម្មវិធីនេះ ធ្វើឡើងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដោយពង្រឹងសមត្ថភាព អនាម័យ និងបង្កើនគុណភាពរបស់អ្នកលក់ចំណីអាហារតាមដងផ្លូវ។



កម្មវិធីបណ្ដុះបណ្ដាលអាជីវករខ្នាតតូច និងមធ្យម រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡានេះ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នាសាលាខេត្តកែប។ វគ្គ​បណ្ដុះ​បណ្ដាលនេះ នឹង​បង្រៀន​ដោយមន្រ្តីជំនាញ នៃក្រសួងទេសចរណ៍, អ្នកជំនាញបដិសណ្ឋាកិច្ច ដោយ​មានអាជីវករចូលរួមប្រមាណ៧០នាក់។
  


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី«ការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors) ដើម្បីអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនេះ។ កន្លងមក វគ្គបណ្ដុះបណ្ដាលនេះ ក៏ធ្លាប់បានធ្វើឡើងនៅខេត្តចំនួន៣ ដូចជាកោះកុង កំពង់ធំ និងបាត់ដំបងផងដែរ៕



Tag:
 ក្រសួងទេសចរណ៍
 កូកាកូឡា
 ខេត្តកែប
© រក្សាសិទ្ធិដោយ thmeythmey.com