ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ កងកម្លាំង ជួយជម្លៀសពលរដ្ឋនៅក្នុងសង្កាត់សាក់សំពៅ មកទីទួលសុវត្ថិភាព
26, Oct 2021 , 6:17 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីទឹកជំនន់ ហូរពីស្ទឹងព្រែកត្នោត។ អាជ្ញាធរ កំពុងជម្លៀសពលរដ្ឋចេញមកកាន់ទីទួលសុវត្ថិភាព។


 
ពលរដ្ឋនៅក្នុងភូមិខ្វិត និងភូមិផ្សេងៗទៀត នៅសង្កាត់សាក់សំពៅ បាននាំគ្នាប្រមូលសម្ភារៈ និងជម្លៀសសត្វពាហៈ ចេញពីផ្ទះ តាំងពីយប់ថ្ងៃទី២៥ តុលា មក។ ពលរដ្ឋ បាននាំគ្នាមកបោះតង់នៅតាមបណ្ដោយផ្លូវសិន ទម្រាំស្ថានភាពទឹកស្រកចុះវិញ។ បើតាមសម្តីប្រជាពលរដ្ឋ ទឹកជំនន់នេះ មានកម្ពស់ត្រឹមដើមទ្រូង និងក របស់មនុស្សចាស់។ ចំណែកកុមារ និងចាស់ជរា គឺពិបាកធ្វើដំណើរណាស់។ អាជ្ញាធរ បានជួយកាយប្រឡាយទប់ទឹក និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។

សូមស្ដាប់សេចក្តីរាយការណ៍របស់កញ្ញា ឡាយ សុភាវតី និងកញ្ញា ហុង ស្រីណា ដែលកំពុងនៅទីតាំងជន់លិច នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៖
 
ក្រៅពីសង្កាត់សាក់សំពៅនេះ ក៏មានសង្កាត់គងនយ សង្កាត់ស្ពានថ្ម សង្កាត់ព្រៃវែង និងព្រៃស ជាដើមនោះ មានការជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែរ។
 
ទឹកស្ទឹងព្រែកត្នោត បានឡើងដល់៩,១២ម៉ែត្រ កាលពីថ្ងៃទី២៥ តុលា ខណៈស្ថានភាពកម្រិតប្រកាសអាសន្ន ត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ។ មកដល់ពេលនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅខេត្តកំពង់ស្ពឺ ស្រកចុះ២០សង់ទីម៉ែត្រហើយ។ 
 

Tag:
 ទឹកជំនន់
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com