COVID-19
ជាតិ
Covid-19៖ ​ឆ្លងថ្មី១១១នាក់ និងស្លាប់៧នាក់ ក្នុងនោះ៦នាក់មិនបានចាក់វ៉ាក់សាំង
27, Oct 2021 , 11:47 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១១១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន១១នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​ ២៦៤នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៧នាក់ទៀតដែរ ដោយក្នុងនោះ៦នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែតុលានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១១៨ ១១១នាក់ ខណៈអ្នកជាសះស្បើយ១១៣ ៧៩១នាក់ និងអ្នកស្លាប់២ ៧៥៨នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com