ជាតិ
សង្គមជាតិ
លោក លឹម គានហោ និង លោក ឃួង ស្រេង ចុះពិនិត្យប្រឡាយកន្ទុយទឹក ដែលរងការប្រហារពី ជំនន់ស្ទឹងព្រែកត្នោត
27, Oct 2021 , 5:44 pm        
រូបភាព
លោក ឃួង ស្រេង (បង់កក្រមាពណ៌ក្រហម) កំពុងឈរជាប់ជាមួយ លោក លឹម គានហោ(ខាងសាំ)។
លោក ឃួង ស្រេង (បង់កក្រមាពណ៌ក្រហម) កំពុងឈរជាប់ជាមួយ លោក លឹម គានហោ(ខាងសាំ)។
រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលការងារកំពុងទប់សន្ទះប្រឡាយ​ កន្ទុយទឹក ដែលស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀង ខណ្ឌដង្កោ​ ដែលកំពុងរងការវាយប្រហារយ៉ាងគំហុគពីជំនន់ទឹកស្ទឹងព្រែកត្នោត។​

 
នាល្ងាចថ្ងៃទី២៧តុលា លោក លឹម គានហោ និងលោក ឃួង ស្រេង កំពុងពិនិត្យមើលស្ថានភាពនៃការទប់សន្ទះប្រឡាយកន្ទុយទឹក ដែលស្ថិតនៅក្នុងសង្កាត់ទៀង ខណ្ឌដង្កោ។ តាមរយៈសារព័ត៌មានThmeyThmey អភិបាលរាជធានីភ្នំពេញ ត្រៀមនិងរៀបចំបាវខ្សាច់មួយចំនួន១០ឡានបន្ថែមទៀត ដើម្បីទប់ប្រឡាយកន្ទុយទឹកនេះ ដើម្បីទប់ស្កាត់នូវការជន់លិចផ្ទះប្រជាពលរដ្ឋ ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងយ៉ាងគំហុគ៕ 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com