ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ ទឹកជំនន់លិចភូមិខ្វិត សង្កាត់សាក់អំពៅ បានស្រកបន្តិចហើយ
28, Oct 2021 , 10:49 am        
រូបភាព
ភ្នំពេញ៖ ទឹកជំនន់លិចភូមិខ្វិត សង្កាត់សាក់អំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកបន្តិចហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា។ ចំណែកអាជ្ញាធរ បានដាក់ទឹកស្អាតចំនួន២ទីតាំង សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់។



ពលរដ្ឋរស់នៅភូមិខ្វិតនេះ បានស្នើឲ្យអាជ្ញាធរដាក់ទូកប្រចាំការ ដើម្បីជិះទៅយកសម្ភារផ្សេងៗ។ ពលរដ្ឋទាំងនោះ កំពុងស្នាក់នៅបណ្ដោះអាសន្ន នៅតាមបណ្ដោយផ្លូវ ទម្រាំទឹកស្រកអស់វិញ។
 
ប្រជាពលរដ្ឋ ប្រមាណ២ពាន់គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទាំង១០ ក្នុងខណ្ឌដង្កោ រងផលប៉ះពាល់ដោយសារទឹកជំនន់។ នេះបើតាមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ។
 

Tag:
 ទឹកជំនន់
  ស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com