អត្ថបទពាណិជ្ជកម្ម
Pizza Hut បើកដំណើរការ FLAGSHIP STORE នៅថ្ងៃទី៨ វិច្ឆិកានេះ ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូកខាងមុខ ក្នុងសង្កាត់បឹងកេងកង
08, Nov 2021 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រុមហ៊ុន Pizza Hut Cambodia បានបើកដំណើរការសាកល្បង សាខា Pizza Hut ទី៣ ដែលជា FLAGSHIP STORE  នៅថ្ងៃទី៨ ខែវិច្ឆិកា  នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងាយស្រួលជូនអតិថិជន ដែលរស់នៅតំបន់បឹងកេងកង។ សាខាទី៣នេះ ត្រូវបានបើកដំណើរការ បន្ទាប់ពីបានបើកដំណើរការ សាខាទី១ និងទី២ ថ្មីៗនេះនៅសង្កាត់ទួលទំពូង ក៏ដូចជាសង្កាត់វត្តភ្នំ  កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះដ៏ជោគជ័យ និងដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ លើសពីការរំពឹងទុក សម្រាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ ១ របស់សហរដ្ឋអាម៉េរិកមួយនេះ។ 

លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា៖ «ការបើកដំណើរការទី៣ នៅពេលនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជាតំបន់ទួលទំពូង និងតំបន់កាល់ម៉ែត ដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជន ដើម្បីទទួលបានអាហាររបស់យើងឲ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់ និងទទួលទានអាហារ “ម៉ាករបស់សហរដ្ឋអាម៉េរិក ជាងម៉ាកយីហោរបស់ហើយប្រទេសជិតខាង” ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថា ម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាម៉េរិក មានគុណភាព និងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង»។
 
ជាមួយវត្តមានសាខាទាំង៣ដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា ១០០កន្លែង ជូនយុវជនយុវតីកម្ពុជា​ ជាមួយប្រាក់ខែដ៏ល្អ និងក៏ជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារ និងការបណ្ដុះបណ្ដាលជំនាញ ផ្នែកបដិសណ្ឋារកិច្ចជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។ 
 
លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា៖ «ជាមួយគ្នានេះដែរ ក្រុមហ៊ុនកំពុងតែដាក់ដំណើរការ សាងសង់សាខា២បន្ថែមទៀត ដែលរំពឹងថា អាចបម្រើជូនអតិថិជននៅក្នុងខែធ្នូខាងមុខនេះ បន្ថែមលើសាខាទាំង៣ ដែលកំពុងដំណើរការបច្ចុប្បន្ន។ ទន្ទឹមនឹងការរីកចម្រើន និងការបន្តសាងសង់ចំនួនសាខាបន្ថែមទៀត លោកបានអំពាវនាវឲ្យម្ចាស់ផ្ទះជួល ឬ អ្នកដែលកំពុងមានអាគារពាណិជ្ជកម្មជួល អាចទាក់ទងមកក្រុមហ៊ុន បើសិនជាគាត់គិតថា គាត់មានមានទីតាំងល្អ ពីព្រោះក្រុមហ៊ុនមានគម្រោង បើកសាខាជាច្រើនបន្ថែមទៀតនៅឆ្នាំ ២០២២ ផងដែរ»។
 
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ចេញក្រៅ និងសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង តាមរយៈលេខទូរស័ព្ទ 023​ 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ Pizza Hut App Kh: https://bit.ly/3t6UWNz, website www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សម្បូរបែប ក្រុមហ៊ុន Pizza Hut ក៏បានបន្ថែម Online Payment Method បន្ថែមក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ដូចជា ABA PAY, VISA CARD, MASTER CARD & UNION PAY ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម PIZZA HUT App/Web ៕
 
អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ពន័របស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ ១៩៥៨ នៅទីក្រុង Witachi រដ្ឋ Kan​ ភីហ្សាហាត់មានប្រតិបត្តិការជាង ១៨ ០០០ហាង នៅជាង ១១០ ប្រទេសលើពិភពលោក។ ភីហ្សាហាត់បានប្តេជ្ញា ផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់ រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង​។
ឥឡូវនេះ លើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែល​ធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេជ្ញាចូលរួមចំណែក ដើម្បីដើរតួនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាព ដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជន ពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់ របស់ពួកគាត់ មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។
 
អំពីក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប
ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារ ដែលគ្រប់គ្រងដោយ V Trust Group​ វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនUFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូនម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើប ជាមួយស្តង់ដាលំដាប់ថ្នាក់ពិភពលោក ជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនមេ របស់ភោជនីយដ្ឋានផាក​ កាហ្វេ ដែលបង្កើតឡើង តាំងពីឆ្នាំ២០០៤។ គិតត្រឹមចុងឆ្នាំ២០២០ ភោជនីយដ្ឋាន Park Café មានសាខាទាំងអស់ ២០សាខា ទូទាំងរាជធានីភ្នំពេញ កំពង់ចាម ក្រុងព្រះសីហនុ និង​ខេត្តកំពត​។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com