កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូជំនួយ៥នាក់ចាកចេញពី Barca ក្រោយពេល Xavi ចូលមកដឹកនាំ
10, Nov 2021 , 5:59 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
ការមកដល់អតីតខ្សែបម្រើដ៏កំពូល Xavi Hernandez ដើម្បីដឹកនាំ Barcelona បានធ្វើឲ្យក្លិបក្នុងតំបន់ Catalonia របស់អេស៉្បាញ មានការប្រែប្រួលយ៉ាងខ្លាំង ពិសេសក្បាលម៉ាស៊ីនគ្រូបង្វឹក។ ក្នុងនោះ គ្រូជំនួយ៥នាក់ បានចាកចេញពីក្លិប។



ចូលដឹកនាំមិនទាន់ដល់១សប្តាហ៍ផងនោះ Xavi ត្រូវបានរាយការណ៍ថា កំពុងស្វែងរកផ្លូវនាំយកក្រុមគ្រូជំនួយមកពីក្លិប Al-Sadd ដែលធ្លាប់ធ្វើការជាមួយគ្នានៅកាតាមកក្រុមអ្នកមានបុណ្យ Barca។ នេះបើតាមកាសែត Marca ។ ជាមួយដំណឹងនេះ ក្រុមគ្រូជំនួយចាស់ៗដែលធ្វើការយូរមកហើយជាមួយ Barca បានសុំចាកចេញជាបន្តបន្ទាប់។
 
គ្រូជំនួយផ្នែកចិត្តសាស្រ្តក្នុងក្រុមលោក Juanjo Brau បានចាកចេញដំបូងគេពីក្រុម Barca បន្ទាប់មកមាន គ្រូបង្វឹកផ្នែកកាយសម្បទាលោក Albert Roca និងលោក Jaume Bartres។ លើសពីនេះទៀត ក្រុមគ្រូផ្នែកតាមដានគុណភាពកីឡាករមានលោក Raul Pelaez និង Jordi Melero ក៏បានលាឈប់ការងារពីក្រុម Barca ផងដែរ។
 
គួរបញ្ជាក់ដែរថា ក្រុមគ្រូជំនួយក្លិប Barcelona ជាច្រើននាក់ ត្រូវបានផ្លាស់ការងារទៅកាន់ផ្នែកផ្សេងៗក្នុងក្លិប។ ខណៈគ្រូជំនួយខ្លះផ្លាស់ទៅកាន់ក្រុមយុវជន ក្រុមការងារគ្រូជំនួយខ្លះទៀតក៏ចាកចេញពីទឹកដី Camp Nou តែម្តង។ នេះបើតាមការផ្សាយរបស់កាសែត Marca៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com