កីឡាអន្តរជាតិ
អន្តរជាតិ
ថ្លៃឈ្នួលកីឡាករ៖ Man Utd ចាយច្រើនជាងគេ ៣០៦លានដុល្លារក្នុងមួយឆ្នាំ ឯ Chelsea លេខ២
11, Nov 2021 , 9:29 am        
រូបភាព
Manchester United នៅតែជាក្លិបចំណាយប្រាក់ឈ្នួលលើកីឡាករច្រើនជាងគេក្នុងចំណោមក្លិបទាំង២០នៅ Premier League សម្រាប់រដូវកាល ២០២១-២២នេះ។ ការមកដល់របស់ Cristiano Ronaldo, Jadon Sancho និង Raphael Varane ធ្វើឱ្យក្រុមលោក Ole Gunnar Solskjaer ត្រូវបង់ថ្លៃពលកម្មរហូតដល់ជាង៣០០លានដុល្លារក្នុងមួយឆ្នាំ។



Man Utd ដែលមិនទាន់បានបង្ហាញទម្រង់លេងគាប់ចិត្តនៅឡើយក្នុងរដូវកាលនេះ ត្រូវចំណាយប្រាក់ ៣០៦លានដុល្លារអាមេរិកលើប្រាក់បៀវត្សកីឡាកររបស់ខ្លួនសរុបទាំង២៧រូបនៅឆ្នាំ២០២១។ 
 
Ronaldo ដែលបិសាចក្រហមទិញយកពី Juventus មានថ្លៃពលកម្មប្រចាំឆ្នាំរហូតដល់ ១១៥លានដុល្លារឯណោះ ពោលគឺលើសថ្លៃចំណាយលើកីឡាកររបស់ក្លិប Brentford ដល់ទៅជិត១០ដង។
Brentford ដែលទើបឡើងពី Championship ទៅកាន់ Premier League រដូវកាលនេះ ចំណាយលើថ្លៃឈ្នួលកីឡាករសរុបចំនួន ១៧,៣៣លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ Brentford ក៏ជាក្លិបដែលចំណាយថ្លៃឈ្នួលតិចជាងគេផងដែរក្នុងចំណោមក្លិបទាំង២០។
 
Chelsea ដែលកំពុងស្ថិតនៅកំពូលតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ស្ថិតនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Man Utd។ តោខៀវដែលមានលោក Thomas Tuchel ចំណាយប្រាក់ឈ្នួលទៅកាន់កីឡាករពួកគេទាំង២៤រូប ចំនួន ២១៩លានដុល្លារ។
 
ម្ចាស់ការពារតំណែងជើងឯក Manchester City នៅចំណាត់ថ្នាក់លេខ៣ក្នុងនាមក្លិបចំណាយប្រាក់ឈ្នួលច្រើនជាងគេក្នុងចំនួន ១៩៣លានដុល្លារក្នុងមួយរដូវកាល។
ខាងក្រោមជាចំនួនតម្លៃប្រាក់ឈ្នួលដែលក្លិបទាំង២០នៅ Premier League ត្រូវចំណាយប្រចាំរដូវកាល ២០២១-២២នេះ៖
១- Manchester United ចំណាយ ៣០៦លានដុល្លារអាម៉េរិក
២- Chelsea ចំណាយ ២១៩លានដុល្លារអាម៉េរិក
៣- Man City ចំណាយ ១៩៣លានដុល្លារអាម៉េរិក
៤- Liverpool ចំណាយ ១៨៨លានដុល្លារ
៥- Arsenal ចំណាយ ១៣៥លានដុល្លារ
៦- Tottenham Hotspur ចំណាយ ១០៦លានដុល្លារ
៧- Everton ចំណាយ ៩៦លានដុល្លារ
៨- West Ham ចំណាយ ៨០លានដុល្លារ
៩- Leicester​ City ចំណាយ ៧៣លានដុល្លារ
១០- Crystal Palace ចំណាយ ៧០លានដុល្លារ
១១- Aston Villa ចំណាយ ៧០លានដុល្លារ
១២- Newcastle United ចំណាយ ៦៣លានដុល្លារ
១៣- Wolves ចំណាយ ៦១លានដុល្លារ
១៤- Southampton ចំណាយ ៥៩លានដុល្លារ
១៥- Brighton ចំណាយ ៥០លានដុល្លារ
១៦- Burnley ចំណាយ ៤៥លានដុល្លារ
១៧- Watford ចំណាយ ៤០លានដុល្លារ
១៨- Norwich City ចំណាយ ៣២លានដុល្លារ
១៩- Leeds United ចំណាយ ២៤លានដុល្លារ
២០- Brentford ចំណាយ ១៧,៣៣លានដុល្លារ៕

Tag:
 Premier League
  ថ្លៃឈ្នួលកីឡាករ)
© រក្សាសិទ្ធិដោយ thmeythmey.com