កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ជិះឧទ្ធម្ភាគចក្រ Mercedes តម្លៃ១២លានដុល្លារ ទៅហ្វឹកហាត់ត្រៀមជម្រុះ World Cup
11, Nov 2021 , 7:29 pm        
រូបភាព
Neymar Jr ប្រើប្រាស់ឧទ្ធម្ភាគចក្រដ៏ស្រស់ស្អាតម៉ាក Mercedes-Benz Airbus H-145 របស់ខ្លួន ជាមធ្យោបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិត្រៀមប្រកួតជម្រុះ FIFA World Cup។ ប្រេស៊ីល ត្រូវទទួលភ្ញៀវកូឡុំប៊ីនៅថ្ងៃទី១២ ខែវិច្ឆិកា មុនទៅជួបអាហ្សង់ទីននៅ៥ថ្ងៃបន្ទាប់។



ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain បានទៅដល់ទីលានហ្វឹកហាត់ Granja Comary នៅថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតជម្រុះកីឡាបាល់ទាត់ពិភពលោកនៅកាតា ឆ្នាំ២០២២  តំបន់អាម៉េរិកឡាទីន។ 
  


ជំនួសឱ្យការជិះរថយន្តទំនើបៗរបស់ខ្លួន Neymar បានប្រើមធ្យោបាយធ្វើដំណើរតាមរយៈឧទ្ធម្ភាគចក្រ Mercedes-Benz Airbus H-145 ពណ៌ខ្មៅដ៏ស្រស់ស្អាត។ ឧទ្ធម្ភាគចក្រ ដែលជាផលិតផលរបស់ក្រុមហ៊ុន Mercedes ត្រូវបានខ្សែប្រយុទ្ធឆ្នើមវ័យ២៩ឆ្នាំ ចំណាយប្រាក់១២លានដុល្លារទិញយកកាលពីឆ្នាំ២០២០។
  


ប្រេស៊ីល ដែលឈរកំពូលតារាងនៃវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីនជាមួយពិន្ទុសរុប៣១ពិន្ទុ ពីការប្រកួត១១លើក ត្រូវទទួលក្រុមកូឡុំប៊ី ដែលស្ថិតនៅលេខ៤ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា វេលាម៉ោង ៧ និង៣០នាទីព្រឹក [ម៉ោងនៅកម្ពុជា]។ ក្រុមរហស្សនាមស៊ាំបា នឹងបន្តដំណើរទៅជួបអាហ្សង់ទីនដែលឈរលេខ២ នាថ្ងៃទី១៧ វិច្ឆិកា មួយប្រកួតទៀត៕

Tag:
 Mercedes
  Neymar
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com