កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញអវត្តមានកីឡាករសំខាន់៩រូបដោយសារបួសមុនវគ្គជម្រុះ World Cup 2022
11, Nov 2021 , 3:31 pm        
រូបភាព
លោក Luis Enrique គ្រូបង្វឹកក្រុមអេស្ប៉ាញកំពុងជួបបញ្ហា មុនការប្រកួតជម្រុះ World Cup 2022 ដោយសារកីឡាករសំខាន់ៗរងរបួសរហូត៩នាក់។ អេស្ប៉ាញ ត្រូវតទល់ជាមួយក្រិក និងស៊ុយអែតនាថ្ងៃទី១២ និង ១៥ ខែវិច្ឆិកា។


 
កីឡាករក្រុមគោក្រហមសំខាន់ៗស្ថិតក្នុងបញ្ជីរងរបួសរួមមាន Marcos Llorente, Ferran Torres, Mikel Oyarzabal, Pedri, Gerard Moreno, Ansu Fati, Eric Garcia, Yeremi Pino និង Mikel Merino។ ខណៈបន្ទុកជាច្រើនបានធ្លាក់លើខ្លួន លោក Enrique និយាយថា ពីរប្រកួតចុងក្រោយនេះជាប្រកួតដ៏លំបាកបំផុតសម្រាប់លោក និងក្រុមទាំងមូល។ 
 


«ពួកយើងនឹងត្រូវឆ្លងកាត់ការលំបាកខ្លាំងណាស់ពេលនេះ ដោយសារយើងមានកីឡាកររបួសច្រើន។ ពេលវេលានេះក៏មានន័យថា ទ្វារក៏បានបើកទទួលកីឡាករថ្មីដែលកំពុងស្រែកឃ្លានជ័យជម្នះសម្រាប់ក្រុមទាំងមូលដែរ។ ខ្ញុំក៏រំពឹងថា ពីរប្រកួតនេះយើងនឹងឈ្នះ។» គ្រូបង្វឹកវ័យ៥១ឆ្នាំ ប្រាប់សារព័ត៌មាននៅជំរំហ្វឹកហាត់នៅ Athens។
 


ក្រុមអេស្ប៉ាញ មានមហិច្ឆតាធំ ដោយចង់បានចំណាត់ថ្នាក់លេខ១ក្នុងពូល B  ដើម្បីគេចពីការលេងវគ្គ Playoff ។ បច្ចុប្បន្ន ស៊ុយអែតកំពុងឈរលេខ១ មាន១៥ពិន្ទុនាំមុខគេក្នុងពូល B ឯអេស្ប៉ាញមាន១៣ពិន្ទុ ហើយក្រុមលេខ៣ ក្រិកមាន៩ពិន្ទុ៕



Tag:
 World Cup 2022
  Spain
© រក្សាសិទ្ធិដោយ thmeythmey.com