កីឡាអន្តរជាតិ
អន្តរជាតិ
Diallo កីឡាការិនី PSG ត្រូវចាប់ខ្លួន ក្រោយជួលមនុស្សឱ្យធ្វើបាបមិត្តរួមក្រុម
11, Nov 2021 , 4:48 pm        
រូបភាព
Aminata Diallo ខ្សែបម្រើក្រុមកីឡាបាល់ទាត់នារីរបស់ Paris St-Germain ត្រូវបានប៉ូលីសបារាំងចាប់ខ្លួន​ ក្រោយស៊ើបអង្កេតរកឃើញថានាងបានជួលមនុស្សឱ្យធ្វើបានមិត្តរួមក្រុមខ្លួន។



កីឡាការិនី វ័យ២៦ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែវិច្ឆិកា។ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលីសក្រុងប៉ារីសបានអះអាងថា Diallo បានជួលមនុស្សឱ្យទៅធ្វើបាបមិត្តរួមក្រុមនាង Kheira Hamraoui កាលពីថ្ងៃទី៤ វិច្ឆិកា ដើម្បីខ្លួនអាចបានកៅអីលេងឱ្យ PSG។ នេះបើតាមការផ្សាយរបស់កាសែត BBC។
 
ប៉ូលីសបារាំងបង្ហាញករណីហិង្សាថា កីឡាការិនីបារាំង Hamraoui ត្រូវបានជនពាក់ម៉ាស់ពីរនាក់ទាញចេញពីរថយន្ត ហើយវាយជើងរបស់នាងតែម្តង។
Diallo សមាជិកក្រុមជម្រើសជាតិបារាំង ពិតជាបានលេងក្នុងការប្រកួតដែល PSG យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៤-០ ក្នុងជំនួបពានរង្វាន់  Champions League ផ្នែកនារី កាលពីថ្ងៃទី៩ ខែវិច្ឆិកា។
  

កីឡាការនីរងគ្រោះ Kheira Hamraoui ពាក់អាវលេខ១៤

ក្លិបយក្សបារាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្លិបកំពុងធ្វើការជាមួយប៉ូលីសដើម្បីបំភ្លឺការពិតអំពីករណីនេះ។ «ក្លិប ថ្កោលទោសយ៉ាងខ្លាំងចំពោះ អំពើហឹង្សាដែលបានកើតឡើង ហើយក្លិបនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសុខភាព សុខុមាលភាព និងសុវត្ថិភាពរបស់កីឡាការិនីរងគ្រោះ ចាប់តាំងពីការវាយប្រហារកើតឡើង»។
Diallo ដែល​បង្ហាញខ្លួន​ឱ្យ​ជម្រើស​ជាតិ​បារាំង៧លើក ​បាន​ចូល​រួម​ជាមួយ PSG ក្រោយចាកចេញពីក្រុម Guingamp ក្នុង​ឆ្នាំ ២០១៦ ដោយ​បង្ហាញ​ខ្លួន​ជាង៦០ប្រកួត៕

Tag:
 Paris St-Germain
  Aminata Diallo
© រក្សាសិទ្ធិដោយ thmeythmey.com