កីឡាអន្តរជាតិ
អន្តរជាតិ
Gerrard ក្លាយជាអ្នកចាត់ការ Aston Villa ជាផ្លូវការ
11, Nov 2021 , 5:59 pm        
រូបភាព
Aston Villa បានប្រកាសតែងតាំងអ្នកចាត់ការទូទៅក្រុម Rangers លោក Steven Gerrard ជាគ្រូថ្មីរបស់ពួកគេជាផ្លូវការហើយ។ នេះបើតាមក្លិបAston Villa 


អំឡុងពេលសម្រាកលីគ ដោយសារមានការប្រកួតអន្តរជាតិ ក្លិប Aston Villa បានឆ្លៀតឱកាសនេះបង្កើនការចរចាជាមួយ Rangers ក្លិបនៃលីគកំពូលស្កុតឡែន ដើម្បីនាំយកលោក Gerrard ទៅដឹកនាំក្រុមវិញ។
 
ក្លិបក្នុងក្របខណ្ឌ Premier League មួយនេះ ជឿជាក់ថាខ្លួន នឹងអាចទទួលបានអតីតប្រធានក្រុម Liverpool និងជម្រើសជាតិអង់គ្លេសរូបនេះ ទៅដឹកនាំនៅពេល Aston Villa ប៉ះ Brighton ក្នុងជំនួបលីគកំពូលអង់គ្លេសនៅថ្ងៃទី២០ ខែវិច្ឆិកា។
 
Aston Villa នៅថ្ងៃទី៦ ខែវិច្ឆិកា បានបញ្ចប់តំណែងលោក Dean Smith ជាអ្នកចាត់ការ បន្ទាប់ពីដឹកនាំក្រុមចាញ់ ៥ប្រកួតជាប់ៗគ្នា។ Gerrard វ័យ ៤១ឆ្នាំស្ថិតក្នុងគោលដៅសំខាន់សម្រាប់តំណែងដែលនៅទំនេរនៅ Villa Park ដ្បិតវីរបុរស Liverpool រូបនេះ ទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ Aston Villa ពីរបៀបដឹកនាំរបស់គេនៅ Rangers។ 
 
Gerrard បានឡើងជាអ្នកាត់ការ Rangers នៅឆ្នាំ២០១៨ និងជួយក្រុមលើកពាន Scottish Premiership រដូវកាលមុន ដោយបញ្ចប់ការគ្រងជើងឯក៩រដូវកាលជាប់ៗគ្នារបស់ Celtic។ អតីតប្រធានក្រុមតោកំណាច ដែលនៅជាប់កិច្ចសន្យាជាមួយក្លិបស្កុតឡែន ដល់ឆ្នាំ២០២៤ ជួយ Rangers ឈរកំពូលតារាងរដូវកាលនេះ និងលេងនៅ Champions League ផង៕

Tag:
 Aston Villa
  Steven Gerrard
© រក្សាសិទ្ធិដោយ thmeythmey.com