កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល ក្លាយជាក្រុមទី៣ បានកៅអីទៅ World Cup នៅកាតា
12, Nov 2021 , 10:30 am        
រូបភាព
ប្រេស៊ីល ជាក្រុមដំបូងគេនៅអាម៉េរិកឡាទីន និងជាក្រុមទីបីលើលោកបន្ទាប់ពីអាល្លឺម៉ង់ និងដាណឺម៉ាក ដែលបានកក់កៅអីទៅ FIFA World Cup រួមជាមួយម្ចាស់ផ្ទះកាតា ដោយយកឈ្នះ កូឡុំប៊ីនៅវគ្គជម្រុះ ១-០។

 


Lucas Paqueta ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យប្រេស៊ីល ដើម្បីយកឈ្នះកូឡុំប៊ី ១-០ នាការប្រកួតវគ្គជម្រុះតំបន់អាមេរិកឡាទីននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា។ ជ័យជម្នះនេះផងដែរ គ្រប់គ្រាន់ដើម្បីនាំក្រុមសាំបា ទទួលបានកៅអីទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំ២០២២ ដោយស្វ័យប្រវត្តិ។
 
ប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Tite រកបាន៣២ពិន្ទុ ពីការប្រកួត១២លើក ឈរនៅកំពូលតារាងក្នុងចំណោមក្រុមទាំង១០ដែលត្រូវលេងជម្រុះក្នុងតំបន់អាម៉េរិកខាងត្បូង។

ក្នុងចំណោមក្រុមទាំង១០ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥បានកៅអីទៅកាតា ដូច្នេះប្រេស៊ីល ដែលមានពិន្ទុនាំមុខដាច់ក្រុមលេខ៦អ៊ុយរូហ្កាយដល់ទៅ១៨ពិន្ទ បានកៅអីដោយស្វ័យប្រវត្តិមុនគេ។
 
កូឡុំបី ដែលចាញ់ប្រេស៊ីលនៅជំនួបទី១៣របស់ពួកគេ ស្ថិតនៅចំណាត់ថ្នាក់ទី៥បណ្តោះអាសន្ន ដោយរកបាន១៦ពិន្ទុស្មើអ៊ុយរូហ្កាយ តែមានសំណល់គ្រាប់បាល់ល្អជាង។

ស៊ីលីឡើងទៅលេខ៤ ក្នុងតារាងក្រោយឈ្នះប៉ារ៉ាហ្កាយ ១-០។ ស៊ីលីរកបាន១៦ពិន្ទុ តែមានសំណល់គ្រាប់បាល់ល្អជាងកូឡុំប៊ី និងអ៊ុយរូហ្កាយ។ 
 
ដោយឡែកអេក្វាទ័រ ក្រោយពួកគេឈ្នះវេណេស៊ុយអេឡា ១-០ បានរក្សាចំណាត់ថ្នាក់ទី៣ដដែលជាមួយពិន្ទុសរុប២០ពីន្ទុ ពីការប្រកួត១៣លើក។

អាហ្សង់ទីន ដែលទើបប្រកួតបាន១១លើក មាន២៥ពិន្ទុឈរលេខ២ និងត្រូវជួបអ៊ុយរូហ្កាយ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា៕

អត្ថបទទាក់ទង
 

Tag:
 Relate 108595
© រក្សាសិទ្ធិដោយ thmeythmey.com