អន្តរជាតិ
គណៈកម្មការសភាថៃ ចាត់វិធានការច្បាប់ប្រឆាំងតារាម្នាក់ដែលតែងធ្វើព្រះពុទ្ធបែបលេងសើច
12, Nov 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
គណៈកម្មការសភាថៃ នឹងចាត់វិធានការច្បាប់ប្រឆាំងតារាអនឡាញដ៏ល្បីល្បាញម្នាក់ ដែលតែងខ្លួនធ្វើជាព្រះពុទ្ធ ហើយថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Khaosud English។

 
លោក Paiboon Nititawan អនុប្រធានគណៈកម្មការសភាទទួលសាសនា សិល្បៈ និងវប្បធម៌ បានថ្លែងឲ្យដឹងថា គណៈកម្មការលោកនឹងអនុវត្តច្បាប់ប្រឆាំងតារាឈ្មោះ Nisamanee Lertvorapong ដែលបានយកព្រះពុទ្ធសាសនាទៅលេងសើច។ 
 
សម្រាប់លោក Paiboon ទង្វើរបស់តារារូបនេះ ពិតជាបានធ្វើឲ្យប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃ។
 
Nisamanee Lertvorapong ជាតារា Blogger ដែលគេស្គាល់ជាទូទៅថា Nat Nisamani។ នាពិធីបុណ្យ Halloween កន្លងមក តារាភេទទីបីរូបនេះ បានតុបតែងខ្លួនជាព្រះពុទ្ធ ដោយអះអាងថា ធ្វើឡើងក្នុងន័យអប់រំ និងបណ្តុះការពិចារណា។
 
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋថៃ ដែលកាន់ព្រះពុទ្ធសាសនា ខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថា វាជាការលេងសើច និងច្នៃប្រឌិតគ្មានហេតុផល បើទោះបីជាកន្លងមកនាងធ្លាប់តុបតែងខ្លួនជាព្រះម៉ែកាលី ខ្មោចម៉ាំមី និងព្រះនាងគង់ស៊ីអ៊ីម ក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com