អន្តរជាតិ
អូទ្រីសអនុវត្តវិធានការបិទខ្ទប់អ្នក​ដែលមិនបាន​ចាក់វ៉ាក់សាំង
15, Nov 2021 , 10:47 am        
រូបភាព
ពលរដ្ឋអូទ្រីសបំពេញឯកសារ_ថាខ្លួនពិតជាបាន_ចាក់វ៉ាក់សាំង។ រូបថត Xinhua
ពលរដ្ឋអូទ្រីសបំពេញឯកសារ_ថាខ្លួនពិតជាបាន_ចាក់វ៉ាក់សាំង។ រូបថត Xinhua
ដោយ: ថ្មីៗ
មនុស្ស​ប្រមាណ​២លាននាក់នៅអូទ្រីសដែលមិនទាន់​បានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ពេញ​លេញ ត្រូវស្ថិតក្រោម​វិធានការ​បិទ​ខ្ទប់ ដោយសារ​រដ្ឋាភិបាល​ ប្រឹងប្រែងទប់ស្កាត់​ការ​រាលដាល​រលកថ្មីនៃជំងឺ​រាតត្បាតសាកលមួយនេះ។

 
«យើង​មិនបន្ធូរដៃទាក់ទង​ករណីនេះឡើយ វាជារឿង​សំខាន់​ណាស់»។ នេះ​បើតាម​ការលើកឡើង​របស់​លោកអធិការបតី Alexander Schallenberg ដែលត្រូវបាន​ដក​ស្រង់សម្តី​ដោយ CNN។
 
ជាគោលការណ៍ បុគ្គលដែលមិនទាន់បាន​ចាក់វ៉ាក់សាំងនៅក្នុងប្រទេសអូទ្រីស ត្រូវបាន​អនុញ្ញាតឲ្យ​ចាកចេញពីផ្ទះ​ក្នុងលក្ខខណ្ឌច្បាស់លាស់ប៉ុណ្ណោះ ដូចជា​ការ​ទៅបំពេញ​ការងារ ឬទិញម្ហូបអាហារចាំបាច់ជាដើម។
 
 
បច្ចុប្បន្ន អូទ្រីស​ មានពលរដ្ឋ​ប្រមាណ​៦៥ភាគរយ បាន​ចាក់វ៉ាក់សាំងពេញលេញ ដែលជាតួលេខ​ទាប​បំផុត​នៅអឺរ៉ុប​ខាងលិច។ អត្រាឆ្លង​រយៈពេល​៧​ថ្ងៃ គឺមាន​ដល់ទៅជាង​៨០០ករណី​ក្នុងចំណោម​មនុស្សជាង​១០ម៉ឺននាក់ ដែលជាអត្រាខ្ពស់​បំផុត​នៅអឺរ៉ុប។
 
គិតត្រឹម​ថ្ងៃទី១៥ ខែវិច្ឆិកា អូទ្រីស មាន​អ្នកឆ្លង​កូវីដ-១៩ ប្រមាណ៩៦ម៉ឺននាក់ ក្នុងនោះ​ស្លាប់ជាង​១១ម៉ឺននាក់ និង​សះស្បើយ​ជាង​៨៣ម៉ឺននាក់។ ចំនួន​អ្នកមិនទាន់ចាក់វ៉ាក់សាំងភាគច្រើននៅអូទ្រីស គឺ​កុមារអាយុក្រោម​១២​ឆ្នាំ និងមនុស្ស​ចាស់មួយចំនួន៕

© រក្សាសិទ្ធិដោយ thmeythmey.com