COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៥២នាក់ទៀត សះស្បើយ៥៥នាក់ និងស្លាប់៥នាក់
15, Nov 2021 , 11:46 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥២នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៤នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៥៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៥នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​១១៩ ៥៨៨នាក់ ខណៈអ្នកជាសះស្បើយ​ ១១៥ ៩៧៩នាក់ និងអ្នកស្លាប់២ ៨៧២នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com