ជាតិ
សភាអាស៊ី-អឺរ៉ុប ចាប់ផ្តើមកិច្ចប្រជុំលើកទី១១ ក្រោមការរៀបចំរបស់សភាកម្ពុជា
16, Nov 2021 , 2:43 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា នេះ តាមប្រព័ន្ធនិម្មិត (អនឡាញ)។



ពិធីបើកកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣។

ពិធីបើកក្រោមវត្តមានផងដែរពីសំណាក់លោកស្រី ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប មានការផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសភាប្រទេសជាសមាជិកនិងដៃគូជាង៣០ មានសមាជិកប្រតិភូជិត២០០នាក់នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕

© រក្សាសិទ្ធិដោយ thmeythmey.com