កីឡាជាតិ
ជាតិ
ពានរង្វាន់សម្តេច ហ៊ុន សែន៖ បឹងកេតទម្លាក់ណាហ្គា ខណៈវិសាខាទម្លាក់អាស៊ីអឺរ៉ុប
16, Nov 2021 , 5:12 pm        
រូបភាព
យ៉េត ចិត្រា របស់ណាហ្គា ខក​ចិត្តក្រោយទាត់បាល់គ្រាប់ទី៨​មិនបាន​សម្រេច។ រូបថត Capture
យ៉េត ចិត្រា របស់ណាហ្គា ខក​ចិត្តក្រោយទាត់បាល់គ្រាប់ទី៨​មិនបាន​សម្រេច។ រូបថត Capture
បឹងកេត និងវិសាខា បានឡើងបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២១ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះលើណាហ្គាវើលដ៍ និងអាស៊ីអឺរ៉ុបយូណាយធីតរៀងៗខ្លួននាថ្ងៃនេះ។



នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ បឹងកេត បានយកឈ្នះណាហ្គាដោយបាល់ប៉េណាល់ទី ៨-៧ បន្ទាប់ពីលទ្ធផលស្មើ ២-២ ដែលជាការស៊ុតបាល់បញ្ចូលទីនៅ៤នាទីដំបូងរបស់ប្រធានក្រុម គួច សុគម្ភៈ។ នៅនាទី៨៥ នុប តុលា បន្ថែមគ្រាប់ទីពីរសម្រាប់ណាហ្គា មុនពេលដែល ចាន់ វឌ្ឍនាកា តាមពីក្រោយ២គ្រាប់ឲ្យបឹងកេតនៅនាទី៨៩ និង៩០+៣។

ឈានដល់ការទាត់បាល់ប៉េណាល់ទី បឹងកេតបានយកឈ្នះ ៨-៧។ យ៉េត ចិត្រា របស់ណាហ្គា គឺជាកីឡាករតែម្នាក់គត់​ដែលបានស៊ុតបាល់ខុសគោលដៅ។

នៅកីឡដ្ឋានព្រីនស៍ឯណោះវិញ ម្ចាស់ផ្ទះវិសាខាយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីតដល់ទៅ ៦-០។ នៅតង់ទីមួយ វិសាខា ស៊ីបាន៣គ្រាប់ និងបន្ថែម៣គ្រាប់ទៀតនៅតង់ទីពីរ។ កែវ សុខផេង រកបាន៣គ្រាប់តែម្នាក់ឯង ខណៈ ទិត ឌីណា, អ៊ិន សូដាវីដ និង ទៀត គឹមហេង បន្ថែមបានម្នាក់១គ្រាប់៕




© រក្សាសិទ្ធិដោយ thmeythmey.com