ជាតិ
រថយន្ត
តោះ! ចូល​ទស្សនារថយន្ត Mercedes-Benz Vans បាន360ដឺក្រេតាមអនឡាញ និងអាចផ្លាស់ប្តូរពណ៌រថយន្តក្នុងក្តីស្រមៃតាមតម្រូវការ
14, Feb 2022 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
អ្វីដែលអតិថិជន Mercedes-Benz បានទន្ទឹងរង់ចាំ ពេលនេះបានមកដល់ហើយ នោះគឺ ការដាក់ឱ្យដំណើរការជាផ្លូវការ Mercedes-Benz Vans Virtual Showroom។ តាមរយៈ មុខងារថ្មីទំនើបនេះ អតិថិជនរបស់ក្រុមហ៊ុន ស្តារ អូតូទាំងអស់ អាចចូលទៅទស្សនា ការដាក់តាំងបង្ហាញរថយន្តប្រភេទ Vans បែបលក្ខណៈអនឡាញយ៉ាងងាយស្រួល និងមិនបារម្ភអំពីការជួបជុំដោយផ្ទាល់នោះទេ នៅក្នុងសម័យកូវីដ-១៩នេះ។ 
 
ការដាក់ដំណើរការ  Mercedes-Benz Vans Virtual Showroom គឺដើម្បីអនុញ្ញាតឱ្យអតិថិជន ដែល​ស្នេហាររថយន្ត Mercedes-Benz Vans ដែលជារថយន្តប្រភេទគ្រួសារ អាចធ្វើដំណើរផ្សងព្រេងតាមរយៈអនឡាញ ទស្សនាផ្នែកខាងក្រៅ ផ្នែកខាងក្នុងរបស់រថយន្តមួយជុំរថយន្ត(360 ដឺក្រេ)។ លោកអ្នក ក៏​អាចផ្លាស់ប្តូរពណ៌រថយន្ត តាមរថយន្តក្នុងក្តីស្រមៃយ៉ាងលឿនបំផុត ផ្លាស់ប្តូរយ៉ាន់កង់រថយន្ត និងសិក្សាពីមុខងារផ្សេងៗទៀតរបស់រថយន្តបានយ៉ាងងាយស្រួល។ ​អតិថិជន ក៏អាចទំនាក់ទំនងទៅកាន់ទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដើម្បីទទួលបានព័ត៌មានលម្អិត ពាក់ព័ន្ធនឹង Mercedes-Benz Vansផងដែរ។ 


ក្រុមហ៊ុនយើង តែងតែព្យាយាមបង្កើតអ្វីដែលទំនើប ងាយស្រួល និងសុវត្ថិភាពជូនអតិថិជនរបស់យើង ជាពិសេសសម្រួលដល់ការធ្វើដំណើរ និងការជួបជុំផ្ទាល់ នាសម័យកូវីដនេះផងដែរ។ លោកអ្នក​អាចចុចតំណភ្ជាប់ខាងក្រោមនេះ ​ដើម្បីចូលទៅកាន់ Vans Virtual Showroom៖ Mercedes-Benz – Vans (showroom-mb-vans.com)​ ។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបប្រើប្រាស់ លោកអ្នកអាចទាក់ទងមកកាន់ទីប្រឹក្សាផ្នែកលក់របស់យើងតាមរយៈ 017 231 488 / 023 231 488 ៕

Tag:
 Mercedes-Benz
 ​យាន្តយន្ត
  ស្តារ អូតូ
© រក្សាសិទ្ធិដោយ thmeythmey.com