COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៥១នាក់ទៀត សះស្បើយ៤៨នាក់ និងស្លាប់៥នាក់
17, Nov 2021 , 11:37 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៥នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៤៨នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៥នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៩ ៦៨៧នាក់ ខណៈអ្នកជាសះស្បើយ១១៦ ០៧២នាក់ និងអ្នកស្លាប់២ ៨៨១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com