ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកណ្ដាល ផ្អាកចរាចរណ៍រថយន្តធុនធ្ងន់ នៅចំណុចផ្លូវជាតិលេខ២១អា រយៈពេល១១ថ្ងៃ
19, Nov 2021 , 10:29 am        
រូបភាព
សកម្មភាពជួសជុលកំណាត់ផ្លូវលេខ២១អា នាពេលកន្លងមក មុនការក្រាលកៅស៊ូ។ រូបភាពពី ទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។
សកម្មភាពជួសជុលកំណាត់ផ្លូវលេខ២១អា នាពេលកន្លងមក មុនការក្រាលកៅស៊ូ។ រូបភាពពី ទំព័រហ្វេសប៊ុក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដុះអាសន្នរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា តទៅ លើរថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់។ បើតាមសេចក្ដីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ការផ្អាកចរាចរណ៍ខាងលើនេះ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២១អា ចាប់ពីចំណុច គីឡូម៉ែត្រ០២+៧៧៥ ទៅ គីឡូម៉ែត្រ១៤+២៤៩ នៃក្រុងតាខ្មៅ។


 
យោងតាមសេចក្ដីជូនដំណឹងដដែល ការសម្រេចបិទចរាចរណ៍ ចំណុចកំណាត់ផ្លូវជាតិលេខ២១អានេះ ដើម្បីសម្រួលដល់ការងារចាក់កៅស៊ូលើកំណាត់ផ្លូវខាងលើនេះ។ បើតាម លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ័ថា កំណាត់ផ្លូវជាតិលេខ២១អា ដែលខូចខាតនោះ បណ្ដាលមកពីភាពចាស់ទ្រុឌទ្រោម និង ភាពមមាញឹកនៃការដឹកជញ្ជូនឡើងធុនធ្ងន់។ 


លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងវគ្គបណ្ដុះបណ្ដាលមួយ កាលពីឆ្នាំ២០១៩។ រូបភាពពី ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកណ្ដាល។ 

ជាមួយគ្នានេះ លោក ម៉ឹង យូឡេង អះអាងទៀតថា ការផ្អាកចរាចរណ៍នៅចំណុចខាងចលើនេះ គឺផ្អាកលើរថយន្តធុនធ្ងន់ និងឡានដឹកខ្សាច់ប៉ុណ្ណោះ ខណៈរថយន្តគ្រួសារ រថយន្តដឹកទំនិញក្រោម៦តោន ក៏ដូចជាពលរដ្ឋអាចធ្វើចរាចរណ៍បានធម្មតា៕

Tag:
 ThmeyThmey
  ផ្អាកចរាចរណ៍
  ក្រុងតាខ្មៅ
  កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com