កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនក្លាយជាម្ចាស់ពានខេមបូឌានលីគ ក្រោយខកខាន៦ឆ្នាំ
19, Nov 2021 , 5:27 pm        
រូបភាព
ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ក្រោយទទួលជ័យជម្នះ ១-០ លើបឹងកេតនៅកីឡដ្ឋាន ស្មាត អ.អេស.អិន របស់ខ្លួន។ ជ័យជម្នះរបស់ភ្នំពេញក្រោន រកបានដោយខ្សែបម្រើជប៉ុន Yudai Ogawa នៅនាទី៧៣ ។  ភ្នំពេញក្រោនទទួលបានពិន្ទុសរុប៤៤ ហើយបានក្លាយជាម្ចាស់ជើងឯកលើកទី៧ ក្រោយខកខានចាប់តាំងពីឆ្នាំ២០០៥មក។



ព្រះខ័នរាជ​ស្វាយរៀងដែលជាគូប្រជែង បានយកឈ្នះអង្គរថាយហ្គឺរ ៥-០ ខណៈវិសាខា និងកងយោធពលខេមរភូមិន្ទ បញ្ចប់ការប្រកួតដោយគ្មាន​គ្រាប់បាល់បញ្ចូលទី៕



© រក្សាសិទ្ធិដោយ thmeythmey.com