ជាតិ
ឃុំស្នំក្រពើ និងឃុំស្រង ខេត្តកំពង់ស្ពឺ ជនលិចដោយសារទឹកភ្លៀង
23, Nov 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ភ្លៀងធ្លាក់នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា បានធ្វើឱ្យជន់លិចឃុំស្នំក្រពើ និងឃុំស្រងខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាប្រសិនយប់នេះគ្មានភ្ញៀងធ្លាក់ ទឹកដែលលិចក្នុងឃុំទាំងពីរអាចនឹងស្រកអស់ហើយ។




លោកបន្ថែមថា  ជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុ ជីវិតមនុស្ស សត្វ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំទាំងពីរនោះទេ។ 


 រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា ភ្លៀងធ្លាក់នៅយប់កាលម្សិលមិញ ធ្វើឱ្យទឹកកើនដល់៧៤មីលីម៉ែត្រ នៅក្នុងឃុំស្នំក្រពើ  ​និង ៣៦មីលីម៉ែត្រក្នុងឃុំស្រង និងជន់លិចផ្ទះរបស់ពលរដ្ឋ នៅក្នុងឃុំចំនួនពីរ ក្នុងនោះមានឃុំស្នំក្រពើរ និងឃុំស្រង។ បើតាមអភិបាលខេត្តកំពង់ស្ពឺ គិតត្រឹមម៉ោង ៣កន្លះ ថ្ងៃទី២៣ ខែវិច្ឆិកា ទឹកនៅក្នុងឃុំទាំងពីរមិនទាន់ស្រកអស់នៅឡើយទេ។ 
 
លោក វ៉ី សំណាង បានអះអាងថា ទឹកអាចនឹងស្រកអស់វិញ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀត។ « ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យលិចឃុំចំនួនពីរ។ លិចដោយសារជំនន់ទឹកភ្លៀង ព្រោះភ្លៀងច្រើនវាហូរមិនទាន់ ​តែវានឹងស្រកអស់វិញនៅពេលបន្ទាប់។ ភ្លៀងបែបនេះ វាត្រូវតែលិចហើយមិនមែនដោយសារតែការអភិវឌ្ឍអ្វីនោះទេ»។ នេះជាបញ្ជាក់របស់ វ៉ី សំណាង។ 

 រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម 
 
លោក វី សំណាងបានបន្ថែមថា ជំនន់ទឹកភ្លៀងនៅឃុំទាំងពីរនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ផលដំណាំ និង ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំឡើយ។ 
បើទោះបីជា ជំនន់ទឹកភ្លៀង មិនមានផលប៉ះពាល់ធ្ងន់ធ្ងរក្តី ប៉ុន្តែអភិបាលខេត្តរូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសចាស់ជរា
និងក្មេងតូចៗត្រូវការពារនិងថែរក្សាសុខភាពជាចាំបាច់​ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕  

Tag:
 កំពង់ស្ពឺ
  ជំនន់ទឹកភ្លៀង
  ឃុំស្រង
© រក្សាសិទ្ធិដោយ thmeythmey.com