COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៣៤នាក់ទៀត សះស្បើយ៣៧នាក់ និងស្លាប់៥នាក់
24, Nov 2021 , 11:55 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣៤នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៣៧នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៥នាក់ទៀតដែរ ក្នុងនោះ៣នាក់ មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៩ ៩៧៧នាក់ ខណៈអ្នកជាសះស្បើយ១១៦ ៣៥៧នាក់ និងអ្នកស្លាប់២ ៩១៤នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com