កីឡាជាតិ
ជាតិ
ក្របខ័ណ្ឌលីគ២កម្ពុជា បើកដំណើរការប្រកួត
24, Nov 2021 , 2:30 pm        
រូបភាព
ដោយ៖ គឹម មករា

ការជម្រុះយកជើងឯកក្របខ័ណ្ឌលីគ២ របស់កម្ពុជា នឹងបើកដំណើរការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២១ ។


  
នៅក្នុងក្របខ័ណ្ឌលីគ២របស់កម្ពុជាក្នុងរដូវកាលនេះ មានតែ៨ក្រុម ចូលរួមប្រកួត មាន៖ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ, ក្លិបបាល់ទាត់ ឬទ្ធីសែន, កោះកុងអេហ្វស៊ី, ខេត្តបន្ទាយមានជ័យ, អាយ អេស អាយ ដង្កោសែនជ័យ, សាលាកីឡាបាល់ទាត់ជាតិ, ក្លិបបាល់ទាត់សៀមរាប និងកងយោធពលខេមរៈភូមិន្ទ U ២១ ។ ឆ្នាំនេះ មានភាពខុសគ្នារវាងរដូវកាលឆ្នាំ២០២០ ដែលមាន១០ក្រុមចូលរួម ។ 
 
ក្នុងការប្រកួតក្របខ័ណ្ឌលីគ២របស់កម្ពុជានេះ ក៏ដូចជាការលេងសន្សំពិន្ទុ នៅលីគកំពូលដែរ ។ ហើយក្រុម ដែលទទួលបានចំណាត់ថ្នាក់លេខមួយ នឹងត្រូវលើកឱ្យលេង (Promote) នៅលីគកំពូល ។ 
 
កាលឆ្នាំ២០២០ រដូវកាលមុន ក្រុមបាល់ទាត់ព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ១​ ហើយត្រូវ លើកឱ្យលេងលីគកំពូល ។ លីគកំពូលកម្ពុជា បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយក្រុមភ្នំពេញក្រោន ជាម្ចាស់ជើងឯក ឆ្នាំ២០២១នេះ៕ 

Tag:
 បាលទាត់
© រក្សាសិទ្ធិដោយ thmeythmey.com