COVID-19
ជាតិ
កូវីដ-១៩៖ករណីឆ្លងថ្មី៣២នាក់ទៀត សះស្បើយ៣០នាក់ និងស្លាប់៤នាក់
25, Nov 2021 , 11:39 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣២នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៧នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៣០នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៤នាក់ទៀតដែរ ក្នុងនោះ ២នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១២០ ០០៩នាក់ ខណៈអ្នកជាសះស្បើយ១១៦ ៣៨៧នាក់ និងអ្នកស្លាប់២ ៩១៨នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com