ជាតិ
បេក្ខជនជាង១៤ម៉ឺននាក់ បានប្រឡងជាប់ឌីប្លូម ឆ្នាំ២០​២១
25, Nov 2021 , 7:59 pm        
រូបភាព
 រូបភាពដោយ ក្រសួងអប់រំ យុវជន និងកីឡា
រូបភាពដោយ ក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
ភ្នំពេញ៖ បេក្ខជន​ឌីប្លូមចំនួន ១៤១ ០៥៦នាក់ បានប្រឡងជាប់ក្នុងឆ្នាំ២០២១នេះ ក្នុងចំ​ណោ​មបេក្ខជន សរុប ១៥៤ ៨៩៩ នាក់ ដែលបានចុះឈ្មោះប្រឡង។ លទ្ធផលនេះ ស្មើនឹង​៩៥,៩៧ភាគរយ ធៀបនឹង បេក្ខជន សរុប ១៤៥ ៦៦៨នាក់ ដែលបានចូលរួមប្រឡង។



ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មានបេក្ខជនចំនួន ១៤១ ​០៥៦នាក់ បានប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ ខែវិច្ឆិកា ឆ្នាំ២០២១។  លទ្ធផលនេះ ស្មើនឹង​៩៥,៩៧ភាគរយ ធៀបនឹងបេក្ខជនសរុប ១៤៥ ៦៦៨នាក់ ដែលបានចូលរួមប្រឡង។


 រូបភាពដោយ ក្រសួងអប់រំ យុវជន និងកីឡា
 
​បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ​កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានបេក្ខជនចុះ​ឈ្មោះប្រឡងសរុប ១៥៤ ៨៩៩ នាក់ ក្នុងនោះមាន​បេក្ខជនចំនួន ៩ ២០២នាក់ ឬស្មើនឹង៦,៣១ភាគរយបានអវត្តមាន។ ចំពោះមណ្ឌលប្រឡងវិញមានចំនួន ១ ៧១៧មណ្ឌល ចែកចេញជា៧ ០៦៧ ​បន្ទប់ប្រឡង។
 
​ក្រសួងអប់រំ បានគូសបញ្ជាក់ថា ការប្រឡងឌីប្លូមឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូន តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងប្រកបដោយសុវត្តិភាព និងសណ្ដាប់​ធ្នាប់៕

Tag:
 អប់រំ
 ឌីប្លូម ​
© រក្សាសិទ្ធិដោយ thmeythmey.com