កីឡាជាតិ
ជាតិ
បឹងកេតបានលេខ៣ពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយឈ្នះភ្នំពេញក្រោន ២-០
25, Nov 2021 , 4:54 pm        
រូបភាព
ដោយ គឹម មករា

បឹងកេត បានទទួលចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ នៅកីឡដ្ឋាន អ.អេស.អិន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា នេះ។ សាន គឹមហេង រកបានគ្រាប់បាល់បើកឆាកនៅនាទី៤៣ ហើយវាំង ដាវីន បន្ថែមគ្រាប់ទី២នៅនាទី៤៩។



បើទោះជាក្នុងរដូវកាល២០២១នេះ បឹងកេត បាត់បង់ឱកាសក្នុងការដណ្ដើមជើងឯក នៃពាន MCL ២០២១ និង ពានសម្ដេច ហ៊ុន សែន តែក្លិបនេះក៏នៅអាចប្រជែងយក ចំណាត់ថ្នាក់ទី៣នៃពានសម្ដេច ដោយបានយកឈ្នះ ភ្នំពេញក្រោន ក្នុងលទ្ធផល២-០។ គ្រាប់ទីមួយបំប៉ោងសំណាញ់ទីរបស់ សាវែង សំណាង ម្ចាស់ស្រោមដៃមាស  សម្រេច​បាន​ដោយ​សាន គីមហេង ក្នុងនាទី៤៣ ។ នៅនាទី ៤៩ វាំង ដាវីន របស់បឹងកេត បន្ថែមមួយគ្រាប់ទៀត នាំឲ្យក្រុមខ្លួន នាំមុខ ២-០ ។

នៅថ្ងៃជាមួយគ្នានេះដែរ វេលាម៉ោង៦:០០ល្ងាច ម្ចាស់ជើងឯក២០២០ វិសាខា ត្រូវការពារជើងឯកជាមួយ ព្រះខ័នរាជស្វាយរៀង ។ តើម្ចាស់ជើងឯក ៤សម័យកាល ព្រះខ័នរាជ អាចយកឈ្នះលើវិសាខាទេ ដោយម្ចាស់ជើងឯក២០២០នេះ បានត្រៀមខ្លួន និងប្ដេជ្ញាយ៉ាងមោះមុត ក្នុងការរក្សាជើងឯក ?



© រក្សាសិទ្ធិដោយ thmeythmey.com