ជាតិ
លោក គឹម សន្តិភាព រដ្ឋលេខាធិការយុត្តិធម៌ ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យអនុប្រធានទី១សភា
26, Nov 2021 , 10:51 am        
រូបភាព
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ​អនុប្រធានទី១​រដ្ឋសភា
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ​អនុប្រធានទី១​រដ្ឋសភា
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ លោក ជាម យៀប អនុប្រធានទី១សភា។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។



លោក គឹម សន្តិភាព កាន់ការងារជានាយកខុទ្ទកាល័យ លោក ជាម យៀប បន្ថែមលើការងារបច្ចុប្បន្ន ដោយមាននាយករង៣រូប គឺលោក ប្រាក់ ឈាង, លោក ហុក ប៊ុនលី និងលោក ផល្លា សុជាតាមុនី រីឯលោក សឹង រេត និងលោក ពូ សុវណ្ណ ជាទីប្រឹក្សាបច្ចេកទេស។

លោក ជាម យៀប ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១រដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាព។

ក្រៅពីសមាសភាពថ្នាក់ដឹកនាំ ខុទ្ទកាល័យ និងទីប្រឹក្សាបច្ចេកទេស លោកមានមន្ត្រីផ្នែកទំនាក់សាធារណៈពីររូប គឺលោក ឃន ជឺ និងលោកស្រី យ៉ន ភូមិកា។ លោក ទូច សំបូរ និងលោក វិចិត្រ ធារ៉ា ជាជំនួយការ រីឯលោក ហ៊ុច ភក្ត្រា និងលោក គ្រី វុត្ថា ជាលេខាធិការ៕


© រក្សាសិទ្ធិដោយ thmeythmey.com