COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី ២៩នាក់ ជា៣០នាក់ និងស្លាប់៤នាក់​
26, Nov 2021 , 11:45 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ២៩នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន៣០នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន៤នាក់ទៀត ដោយ២នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។


 
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​ ១២០ ០៣៨នាក់ ខណៈអ្នកជាសះស្បើយ១១៦ ៤១៧នាក់ និងអ្នកស្លាប់២ ៩២២នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com