កីឡាជាតិ
ជាតិ
វី សុភ័ស ក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Champion 2021
29, Nov 2021 , 3:47 pm        
រូបភាព
 វី សុភ័ស មកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Champion 2021 ក្រោយយកឈ្នះលើ ទូច ដេវីត មកពីក្លិបអារុណរះកីឡា នៅវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៦៣
វី សុភ័ស មកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Champion 2021 ក្រោយយកឈ្នះលើ ទូច ដេវីត មកពីក្លិបអារុណរះកីឡា នៅវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៦៣
កីឡាករ វី សុភ័ស មកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ក្លាយជាម្ចាស់ជើងឯកប្រាក់លាន ក្នុងព្រឹត្តិការណ៍ Ultimate Boxing Champion 2021 ក្រោយយកឈ្នះលើ ទូច ដេវីត មកពីក្លិបអារុណរះកីឡា នៅវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។


 
ទោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ទូច ដេវីត បានចាញ់ រី សុភ័ស ដោយពិន្ទុក្តី តែកីឡាកររូបនេះ បានវាយបកយ៉ាងល្អទៅលើគូប្រកួត ក្នុងទឹកទី២ដែរ ។ តែការវាយបកទៅលើ វី សុភ័ស មិនអាចធ្វើអ្វីលើរូបគេបានឡើយ ដោយសារម្ចាស់ជើងឯកនេះ ប្រើយុទ្ធសាស្ត្រគេច បានយ៉ាងរហ័សពីកណ្ដាប់ដៃ និងជើងរបស់ ទូត ដេវីត ។ ម្ចាស់ជើងឯករងរូបនេះ ក៏ធ្លាប់បរាជ័យក្រោមថ្វីដៃ  វី សុភ័ស ម្ដងរួចហើយ កាលពីសប្ដាហ៍ទី៥ ។
 
CAMSOC បានស្រង់សម្តី រី សុភ័ស ដូច្នេះថា៖«ខ្ញុំគិតថា ការប្រកួតនេះពិតជាសំខាន់សម្រាប់ខ្ញុំ ដែលមិនត្រឹមតែដណ្តើមបានប្រាក់រង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបានទាំងបច្ចេកទេសកាន់តែច្រើន ព្រោះការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកាន់តែល្អ គឺដោយសារមានការប្រកួតកាន់តែច្រើន ព្រមទាំងបន្ថែមបាននូវគុណភាពបច្ចេកទេសកាន់តែខ្ពស់ រួមទាំងបទពិសោធន៍លើសង្វៀនផងដែរ»។
 
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការប្រកួត៦សប្ដាហ៍កន្លងទៅ គឺជាបទពិសោធន៍សម្រាប់កីឡាករ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីត្រៀមប្រកួតប្រជែងយកជ័យលាភីណាមួយ នៅក្នុងស៊ីហ្គេម២០២៣ខាងមុខ ។ 
 
តាមរយៈហ្វេសបុក Camsoc លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា «អ្វីដែលទទួលបានពីការខិតខំរៀបចំការប្រកួតនេះ គឺទី១ យើងទទួលបានអត្ថប្រយោជន៍នៃការពង្រឹងកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១។ ទី២ គឺជួយជំរុញឲ្យក្រុមជម្រើសជាតិកាន់តែមានបច្ចេកទេសគ្រប់គ្រាន់ ត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២»។
 
បើតាមលោក ប៊ុយ សុភ័ណ្ឌ មន្ត្រីបច្ចេកទេសក៏ទទួលបានបទពិសោធន៍ថ្មីៗ ពីការរៀបចំ ការផ្គូផ្គងកីឡាករ កីឡាការិនី ប្រដាល់សកល ។ លោក ប៊ុយ សុភ័ណ្ឌ សង្ឃឹមខ្ពស់ថាព្រឹត្តិការណ៍នេះ កាន់តែរីកចម្រើន និងមានការគាំទ្រពីមហាជន ក្រៅអំពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលប្រើប្រាស់កញ្ចប់ថវិកាជាតិ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា៕

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com