COVID-19
ជាតិ
រដ្ឋបាលភ្នំពេញ បន្តផ្អាកខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ដល់ថ្ងៃទី៥ ខែ​ធ្នូ
29, Nov 2021 , 6:20 pm        
រូបភាព
ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក មិនអាចដំណើរភ្លាមៗនៅដើម​ខែ​ធ្នូ ឡើយ ពោលគឺ​ត្រូវរង់ចាំ​រហូត​ដល់ថ្ងៃទី​៥ ខែកក្កដា។ នេះជាការសម្រេច​របស់​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង​សេចក្តីសម្រេច​របស់ខ្លួន នា​ថ្ងៃទី​២៩ ខែ​វិច្ឆិកា។



សេចក្តីសម្រេច​ដែលធ្វើឡើង​ក្នុងខណៈវីរុសបំប្លែងថ្មី អូមីក្រុង កំពុង​វាយលុកនោះ គឺមាន​រយៈពេល​៧​ថ្ងៃ ចាប់ពីថ្ងៃទី​២៩ ខែ​វិច្ឆិកា ដល់ថ្ងៃទី៥ ខែ​ធ្នូ ដើម្បីប្រយុទ្ធ​ និងទប់ស្កាត់​ការរាលដាលកូវីដ-១៩។ វិធានការ ហាមឃាត់មិនខុសពីកន្លងមកនោះឡើយ ជាពិសេសការជួបជុំលក្ខណៈឯកជនមិនឲ្យលើសពី​៥០នាក់ ដោយលើកលែងករណីមួយចំនួន។

© រក្សាសិទ្ធិដោយ thmeythmey.com