ជាតិ
១១ខែកន្លងមក ដំឡូង​មី​ក្រៀម គ្រាប់ស្វាយ​ចន្ទី និង​ដំឡូងមី​ស្រស់ ជាកសិផល​ដែលនាំ​ចេញ​ច្រើនជាងគេ
02, Dec 2021 , 8:59 am        
រូបភាព
រយៈពេល១១​ខែក្នុងឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានជាង ៧លានតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៨ប្រទេស។ នេះបើតាមហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

 
បើតាម លោក វេង សាខុន រយៈពេល១១ខែក្នុងឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសសម្រេចបាន ៧ ១៣១ ៩១៥តោន កើនឡើង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងទទួលបានចំណូលជាង៤,៤ពាន់លានដុល្លារ ។


 
ក្នុងចំណោមកសិផលដែលបាននាំចេញ មានដូចជា ដំឡូងមីក្រៀមជាង ១,៤លានតោន, ដំឡូងមីស្រស់ជាង៨៨ម៉ឺនតោន ,គ្រាប់ស្វាយចន្ទីជាង ៩២ម៉ឺនតោន, គ្រាប់ពោត ជាង ១៧ ម៉ឺនតោន,​គ្រាប់សណ្ដែកបាយ ជាង២ម៉ឺនតោន, ផ្លែចេកស្រស់ ជិត៤០ម៉ឺនតោន ,ក្រូចថ្លុង ជាង៣ម៉ឺនតោន, ម្រេច ជាង២ម៉ឺនតោន, ម្ទេសស្រស់ ជាង៨ម៉ឺនតោន និងផលិតផលកសិកម្មច្រើនផ្សេងទៀត ។


 រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 
 
ក្រៅពីកសិផលខាងលើនេះ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករជាង ៥៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕  

Tag:
 កសិផល
 ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com