ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជប្រទាន១២ម៉ឺនដុល្លារ រៀបចំពិធីបុណ្យ សម្ដេចក្រុមព្រះ
01, Dec 2021 , 10:18 pm        
រូបភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេច ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជទ្រព្យ ចំនួន១២ម៉ឺនដុល្លារ សម្រាប់រៀបចំកម្មវិធីព្រះសព សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ។


បើតាមហ្វេសប៊ុក Royal du Cambodge ព្រះរាជទ្រព្យចំនួន១២ម៉ឺនដុល្លារ ក្នុងនោះ ១០ម៉ឺនដុល្លារ ជាព្រះរាជទ្រព្យរបស់សម្ដេចម៉ែ និង២ម៉ឺនដុល្លារទៀត ជាព្រះរាជទ្រព្យព្រះករុណាព្រះមហាក្សត្រ។ 
 
សម្រាប់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ ជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។
 
គួរជម្រាបថា សម្តេចក្រុមព្រះ នរោត្ត រណឫទ្ធិ ចូលទិវង្គតដោយរោគាពាធ ក្នុងព្រះជន្ម៧៧ព្រះវស្សា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង។ គណបក្សហ៊្វុនស៊ិនប៊ិច ប្រកាសដំណឹងថា ព្រះសពរបស់ទ្រង់ នឹងត្រូវយាងដង្ហែមកកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕ 
Relate 110104
 

Tag:
 សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com