ជាតិ
លោក ស៊ី ជិនភីង៖ សម្តេចក្រុមព្រះជាមិត្តដ៏ជិតសិ្នទ្ធរបស់ប្រជាជនចិន
02, Dec 2021 , 10:45 am        
រូបភាព
លោក ស៊ី ជិនភីង ចូលគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ រូបថត Xinhua
លោក ស៊ី ជិនភីង ចូលគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ រូបថត Xinhua
លោកប្រធានាធិបតី ស៊ី ជិនភីង កាលពីថ្ងៃពុធ បានផ្ញើសាររំលែកទុក្ខថ្វាយព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះការយាងចូលព្រះទិវង្គតនៃសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។



ក្នុងសាររបស់ខ្លួន លោក ស៊ី បានលើកឡើងថា សម្តេចក្រុមព្រះ ជាសមាជិកសំខាន់មួយព្រះអង្គនៅរាជវង្សានុវង្ស និងជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជនចិន ដោយព្រះអង្គបានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន។ ជាមួយគ្នានេះ មេដឹកនាំចិន បានប្រកាសពីជំហររក្សាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ អតីតប្រធានរដ្ឋសភា និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅប្រទេសបារាំង ដោយព្រះរោគាពាធ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នាព្រឹកថ្ងៃទី២ ខែធ្នូ ថា កម្ពុជាកំពុងរៀបចំដឹកព្រះសពសម្តេចក្រុមព្រះ មកមាតុប្រទេសផងដែរ៕


Tag:
 សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com