COVID-19
ជាតិ
កូវីដ-១៩៖ ស្លាប់៥នាក់ទៀត ក្នុងនោះ៤នាក់ មិនបានចាក់វ៉ាក់សាំង
02, Dec 2021 , 11:56 am        
រូបភាព
ក្រសួងសុខាភិបាល បានប្រកាសពីការតេស្តឃើញករណីថ្មី២៣នាក់ទៀតតាម PCR។ នេះបើយោងតាមរបាយការណ៍ផ្សាយនៅថ្ងៃទី២ ខែធ្នូ ដែលក្នុងនោះ ១៩នាក់សះស្បើយ និងស្លាប់៥នាក់បន្ថែម។



ក្នុងចំណោមករណីថ្មីចំនួន២៣ មាន២០នាក់ឆ្លងក្នុងសហគមន៍ និង៣នាក់ជាអ្នកដំណើរពីបរទេស។ រីឯអ្នកស្លាប់ថ្មី៥នាក់ មានដល់ទៅ៤នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

គិតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១២០ ១៨៣នាក់ សះស្បើយ ១១៦ ៥៤៨នាក់ និងស្លាប់២៩៤៩នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com