ជាតិ
ស្លាប់៣នាក់ ក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្តក្រោមដីកណ្ដាលក្រុងសៀមរាប
02, Dec 2021 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ហេតុការណ៍ឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែងស្ថិតនៅកណ្ដាលក្រុងសៀមរាប បណ្ដាលឱ្យមនុស្សស្លាប់ដល់ទៅ៣នាក់ និងម្នាក់ទៀតរបួសធ្ងន់។

 
 
អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្តមួយកន្លែងយីហោ អេលីត  ស្ថិតជាន់ក្រោមដីក្នុងផ្សារទំនើបអាស៊ីផ្លាហ្សា នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច មានមនុស្សស្លាប់៣នាក់ (តារាចម្រៀងម្នាក់ និងសន្ដិសុខពីរនាក់) ហើយម្នាក់ទៀតជាឌីជេ របួសធ្ងន់។ តាមសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី១ ធ្នូ ឆ្នាំ២០២១ មូលហេតុដោយសារទុស្សេចរន្តអគ្គិសនី និងមានការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ។
 
តាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការជួយសង្រ្គោះមានភាពលំបាក ដោយសារនៅជាន់ក្រោមដី មិនមានអុកស៊ីហ្សែនគ្រប់គ្រាន់៕

© រក្សាសិទ្ធិដោយ thmeythmey.com