ជាតិ
«តំបន់ព្រៃលិចទឹកក្នុងបឹងទន្លេសាប» ដែលបានប្រែក្លាយជាដីកសិកម្ម
02, Dec 2021 , 4:23 pm        
រូបភាព
រូបភាព៖ Chhut Chheana / USAID Wonders of the Mekong
រូបភាព៖ Chhut Chheana / USAID Wonders of the Mekong
ដោយ: ថ្មីៗ
សៀមរាប៖ ចំណុចក្រហមនៅក្នុងផែនទីនេះ គឺជាចំណុចនៃទីតាំងរូបភាពនៃតំបន់ព្រៃលិចទឹក ដែលត្រូវបានប្រែក្លាយទៅជាដីកសិកម្ម ថតដោយក្រុមការងារគម្រោងអច្ឆរិភាពនៃទន្លេមេគង្គ កាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។




លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក ដែល​អាជ្ញាធរ​រកឃើញ​មាន​ជាង​២,០០០​ហិកតា ។ បើតាម​លោក សំរិទ្ធ តួលេខ​នេះ គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២១ ។​«​បទល្មើស​ដែល​រកឃើញ​នេះ មិនទាន់បាន​បញ្ជូនទៅ​តុលាការ​ទេ កំពុងតែ​ចុះ​ស្រាវជ្រាវ​បន្ថែម​។ ព្រោះ​អត់​ឃើញ​មាន​បទល្មើស​ជាក់ស្ដែង ចុះទៅ​ឃើញតែ​ការបោះបង្គោល​កំណត់​ព្រំដី​»​។ នេះ​បើតាម​លោក សំរិទ្ធ ដែល​បញ្ជាក់ថា អាជ្ញាធរខេត្ត​នឹង​បន្ត​រក​ឲ្យ​ឃើញ​អ្នក​ទន្ទ្រាន ឬ​អ្នក​នៅ​ពីក្រោយ ដីព្រៃ​លិច​ទឹក​នេះ​។ 




​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន កំពុង​ធ្វើ​យុទ្ធ​នាគារ​ចុះបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក នៅ​ជុំវិញ​បឹង​ទន្លេសាប រួមមាន​ខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ​ជាដើម​។​





​គួរ​បញ្ជាក់ថា ការចាប់ផ្ដើម​ពិនិត្យ​ករណី​រំលោភ​ដីព្រៃ​លិច​ទឹក ធ្វើឡើង​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​របាយការណ៍​ស្រាវជ្រាវ​ពី​សំណាក់​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ សម្ដេច​ក៏បាន​បញ្ជា​ឱ្យ​ដកហូតយក​ដីព្រៃ​លិច​ទឹក ដែល​ត្រូវបាន​អ្នកមានអំណាច និង​ជនខិលខូច កាប់​ទន្ទ្រាន​ខុសច្បាប់​យកមក​វិញ​ទាំងអស់​។ 
 
សូមអញ្ជើញទស្សនារូបភាព។











© រក្សាសិទ្ធិដោយ thmeythmey.com