COVID-19
ជាតិ
កម្ពុជា​​ប្រគល់ស៊ីណូវ៉ាក់៥០ម៉ឺនដូស ប្រាក់១៣លាន​ដុល្លារ និង​រថយន្តដឹកវ៉ាក់សាំង​៣គ្រឿងជូន​ឡាវ
03, Dec 2021 , 10:00 am        
រូបភាព
លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ប្រគល់ជូនវ៉ាក់សាំង​កូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន​៥០ម៉ឺនដូស ប្រាក់​១៣លាន​ដុល្លារអាមេរិក និងរថយន្ត​ដឹកវ៉ាក់សាំង​៣គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ។

 
«យើង​ស្ថិតក្នុងស្ថានភាពលំបាក​ទាំងអស់ ប៉ុន្តែយើង​អាច​ចែក​រំលែក​ធនធាន​ស្មារតី​ជួយគ្នាទៅវិញ​ទៅមក​ក្នុងគ្រាអាសន្ន»។ នេះជាការ​លើកឡើង​របស់​លោក ម៉ម ប៊ុនហេង ក្រោយពិធីប្រគល់អំណោច​ផ្លូវ​ការ​ជូនដល់ភាគី​ឡាវនៅ​ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង នាព្រឹក​ថ្ងៃសុក្រ ទី​៣ ខែធ្នូ។
 
អំណោយ​ដែល​ប្រគល់​ដល់​រដ្ឋប្រទេសជិត​ខាងដែលមាន​លោកឧបនាយករដ្ឋមន្ត្រីឡាវ Kikeo Khaykahmphithoune ជា​តំណាងនោះ ក៏មាន​ការចូលរួមចំណែកពីបណ្តាសប្បុរសជន​កម្ពុជាផងដែរ ៕

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com