អត្ថបទពាណិជ្ជកម្ម
តោះ ទិញទូរស័ព្ទ iPhone13 ក្នុងតម្លៃ13$ ប៉ុណ្ណោះ ចង់ដឹងថានឹងមានអ្វីកើតឡើង នៅពេល រ៉េត ស៊ូហ្សាណា ពេជ្រ សូលីកា មីនា ជេនី និងហេង មកជូប និងប្រកួតគ្នាជាលើកដំបូងលើឆាកតែមួយ
× រាជធានីភ្នំពេញ៖ ធ្មេចបើកៗ ជិតដល់ថ្ងៃបាត់ ប្រយ័ត្នស្ងាត់ៗ ទិញមិនទាន់គេណា សល់តែ ៧ថ្ងៃទៀត ប៉ុណ្ណោះ ក្រុមហ៊ុន PIIK MALL នឹងសម្ពោធជាផ្លូវការ ហើយក៏ជាថ្ងៃដែលហ្វេនៗ កំពុងទន្ទឹមរងចាំ តើអ្នកណាខ្លះជាម្ចាស់ iPhone 13 ក្នុងតម្លៃត្រឹមតែ 13$ តែប៉ុណ្ណោះ។ ប្រញាប់ឡើងទិញពីឥឡូវនេះ ភ្លាមពី PIIK MALL APP ។
សូមជម្រាបដែលថា ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ទំព័រហ្វេសប៊ុក PNN និងហ្វេសប៊ុករបស់ Piikmall Cambodia ដោយមានការចូលរួមពីសំណាក់តារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា មករួមគ្នាអង្រួនមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឱ្យកាន់តែកក្រើក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:០០ យប់តទៅ។
កម្មវិធីដ៏ឱឡារិកនេះ នឹងនាំមកនូវយកបរិយាកាសដ៏សប្បាយរីករាយ ហើយទស្សនិជនទាំងអស់ នឹងទទួលការបញ្ចុះតម្លៃរហូតដល់ 90% លើផលិតផលដែលបានកំណត់ទាំងអស់ ពីបណ្តាហាងល្បីៗ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងការផ្តល់ជូនយ៉ាងពិសេស Everything 1$ លើគ្រប់ទំនិញ ដែលបានកំណត់ទាំងអស់ក្នុងខែធ្នូ លើ PIIK MALL APP។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិជនទាំងអស់ ក៏នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ សម្រាប់រាល់ការកុម៉្មង់ទិញលើ PIIK MALL App ជាមួយដៃគូសហការ ក្នុងការទូទាត់ប្រាក់ ព្រមជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ ទូទាំងរាជធានីភ្នំពេញ រហូតដល់ដំណាច់ឆ្នាំថែមទៀតផង។
ហើយអ្វីដែលកាន់តែពិសេស និងកាន់តែអស្ចារ្យ មហាព្រឹត្តិការណ៍នេះ នឹងនាំមកនូវទស្សនីយភាពដ៏កក្រើក ដែលមិនធ្លាប់មានប្រចាំឆ្នាំ២០២១ ដោយមានការអញ្ចើញចូល ពីតារាកិត្តិយសល្បីៗ រួមមាន កញ្ញា រ៉េត ស៊ូហ្សាណា អ្នកនាង ពេជ្រ សូលីកា កញ្ញាមីណា កញ្ញាជេនី និងលោក HENG ដែលនឹងមកប្រជុំគ្នាជាលើកដំបូង លើឆាកតែមួយរបស់ PIIK MALL ដើម្បីមកប្រកួតគ្នាលេងហ្គេម និងចែករំលែកបទពិសោធន៍ ក៏ដូចជាតិចនិកពិសេសៗ ក្នុងការក្លាយជាកំពូលអ្នកទិញទំនិញរបស់ PIIK MALL APP មកចែកជូនដល់ហ្វេនៗ ក៏ដូចជាទស្សនិជនទាំងអស់គ្នា ឲ្យបានកម្សាន្ដអារម្មណ៍។
ហ្វេនៗនឹងទទួលបានទាំងវិធីសាស្រ្ត តិចនិក និងអារម្មណប្លែកៗត្រលប់ទៅវិញ នៅពេលទស្សនាការ live នាពេលខាងមុខនេះ។
បន្ថែមពីនេះទៅទៀត PIIK MALL ក៏មិនភ្លេចដែរក្នុងការថ្លែងអំណរគុណ ដល់ដៃគូសហការ ក៏ដូចជាអតិថិជន និងហ្វេនៗរបស់ខ្លួន ដែលតែងតែគាំទ្រ និងនិយមចូលចិត្តការកុម៉្មង់ទិញទំនិញតាម PIIK MALL APP ដោយការផ្តល់ជូនការបញ្ចុះតម្លៃអស់ស្ទះ ជូនទស្សនិជន និងហ្វេនៗ ដែលតាមដានទស្សនាការ live ។
ដូច្នេះកុំភ្លេចណា តាមដានទស្សនាការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ PNN ទំព័រហ្វេសប៊ុក PNN និងហ្វេសប៊ុករបស់ Piikmall Cambodia នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ជាមួយ PIIK MALL ទិញអីក៏បាន ទិញកាន់តែច្រើន ចំណេញកាន់តែច្រើន និងចំណេញទាំងពេលវេលាផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com