អត្ថបទពាណិជ្ជកម្ម
ទៅលេងនៅថៃ មិនចាំបាច់ត្រូវ ធ្វើចត្តាឡីស័កទៀតនោះទេ ក្នុងឱកាស ឆ្លងឆ្នាំនេះ
× បន្ទាប់ពីស្ថានភាពនៃការរាលត្បាតនៃជំងឺកូវីដ-១៩ ជុំវិញពីភពលោកមានការធូស្រាល ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia បានប្រកាសរៀបចំជើងហោះហើរពីភ្នំពេញទៅកាន់ទីក្រុងបាងកក ឡើងវិញជាមួយនឹងតម្លៃទាបបំផុត។
នេះគឺជាពេលដ៏ល្អសម្រាប់ស្វែងយល់ពីប្រទេសថៃឡើងអំឡុងពេលឆ្លងឆ្នាំនេះ ជាមួយនឹងបទពិសោធន៍ហោះហើរយ៉ាងអស្ចារ្យរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia។ ចំណុចពិសេសនោះអ្នកដំណើរចេញពីប្រទេសកម្ពុជាមិនត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។
ការហោះហើរសម្រាប់ជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ សំបុត្រនឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃដ៏ពិសេសសម្រាប់អតិថិជន ជាសមាជិកធំ (Big Member) គឺក្នុងតម្លៃ ៥៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្រូវឲ្យអតិថិជនចុះឈ្មោះជាមុន។ ចំណែកអតិថិជនមិនមែនជាសមាជិកធំ (Non Big Member) គឺលក់ជូនក្នុងតម្លៃ ៥៧ ដុល្លារ។
គួររំលឹកផងដែរថាតម្លៃសំបុត្រគឺមានការរក្សាឲ្យនៅក្នុងតម្លៃទាបដដែល បើទោះជាស្ថានភាពមុន និងក្រោយកូវីដក៏ដោយ។
ចំណែកឯលក្ខខណ្ឌក្នុងការធ្វើដំណើរគឹផ្អែកលើប្រភេទធានារ៉ាប់រង លោកអ្នកអាចស្វែងយល់បន្ថែមពីធានារ៉ាប់រងនៅខាងក្រោមនេះ ៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com