ការជួយរបស់លោកអ្នកពិតជាសំខាន់សម្រាប់យុទ្ធានាការ «ការគាំទ្រដ៏ល្អឯក» ដែលបានបង្កើតឡើងដោយក្រុមហ៊ុនស្រាបៀរ ABC អិចស្ត្រាស្តោត ធ្វើឡើងក្នុងគោលបំណងជួយទៅដល់មូលនិធិអង្គការ People in Need (PIN) ក្នុងទំហំទឹកប្រាក់ ១០ម៉ឺនដុល្លារ។ ដើម្បីជាចំណែកចូលរួមក្នុងយុទ្ធនាការនេះលោកអ្នកគ្រាន់តែចុចតំណរ
https://abcbeerkh.com/km/exceptional-pledge/ នេះដើម្បីចូលទៅដល់កម្មវិធីយុទ្ធនាការនេះ។
គួរបញ្ចាក់ថា រាល់ការចុចតំណរខាងលើហើយ ABC អិចស្ត្រាស្តោតនឹងបរិច្ចាកថវិការ ១ដុល្លារទៅដល់ PIN ដែលជាមូលនិធិនៃអង្គការដែលទុកចិត្តបំផុតមួយ មានដើមកំណើតមកពីសាធារណរដ្ឋឆែកដែលកំពុងប្រតិបត្តិការជាង 30 ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងនោះលោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «វាជាឆ្នាំដ៏លំបាកមួយ! ទោះបីជាស្ថានការណ៍ចាប់ផ្តើមត្រឡប់មកធម្មតាវិញ យើងនៅតែត្រូវបន្តការប្រុងប្រយ័ត្ន ព្រោះថាយើងមិនទាន់រួចផុតពីជំងឺដ៏កាចសាហាវនេះទាំងស្រុងនៅឡើយទេ»។
លោកបន្ដថា៖ «អាស្រ័យហេតុនេះ យើងសូមអំពាវនាវដល់សាធារណៈជនទាំងអស់គ្នាឱ្យក្លាយជា បុគ្គលល្អឯក ដោយក្រោកឡើងទាំងអស់គ្នា និងចូលរួម ការគាំទ្រ ដើម្បីបន្តនូវការអនុវត្តវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩។ រាល់សកម្មភាពទាំងអស់ក្នុងស្ថានការណ៍នេះ ត្រូវការការយកចិត្តទុកដាក់ជាងពេលណាៗទាំងអស់។ ជាមួយនឹងការគាំទ្រដ៏ងាយស្រួល អ្នកក៏បានកំពុង ជួយដល់ប្រទេសកម្ពុជា និងការងារដ៏ថ្លៃថ្លារបស់មូលនិធិ PIN ដើម្បីជួយដល់ប្រជាជនដែលកំពុងត្រូវការជំនួយ នេះជាចាំបាច់។»
គួរបញ្ចាក់ផងដែរថា មូលនិធិនេះនឹងជួយគាំទ្រដល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ PIN សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាត ដោយជួយពួកគេឱ្យប្រើប្រាស់នូវជំនាញ និងចំណេះដឹង ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេផងដែរ មួយវិញទៀតព្រមទាំងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម(SMEs)ក្នុងប្រទេសកម្ពុជាថែមទៀតផងដែរ។
ជាមួយគ្នានេះយុទ្ធនាការ “ការគាំទ្រដ៏ល្អឯក” ក៏ទទួលបានការចូលរួមគាំទ្រពីសំណាក់បុគ្គលល្អឯករបស់យើងផងដែរ។ សូមទស្សនាវីដេអូរបស់ លោក Ream Angkor, លោក Peap Tarr, លោក Raven Blaze និង កញ្ញា ថូង ធីតា ខណៈពេលដែលពួកគេបង្ហាញទស្សនិកជនអំពីសារៈសំខាន់ និងរបៀបដ៏ងាយស្រួលនៃការគាំទ្រនេះ។
វីដែអូ៖ https://bit.ly/31FNU8X
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោតតាមរយៈ៖