កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic មានឈ្មោះក្នុងបញ្ជីកីឡាករទៅប្រកួត Australia Open 2022
08, Dec 2021 , 3:43 pm        
រូបភាព
សកម្មភាពការប្រកួតរបស់កីឡាករ Novak Djokovic នាកម្មវិធី Australia Open ឆ្នាំ ២០២១៕
សកម្មភាពការប្រកួតរបស់កីឡាករ Novak Djokovic នាកម្មវិធី Australia Open ឆ្នាំ ២០២១៕
កីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក Novak Djokovic ត្រូវបានគេរាយការណ៍នាថ្ងៃទី៨ ខែធ្នូថា មានឈ្មោះក្នុងបញ្ជីកីឡាករផ្លូវការ ដែលត្រូវទៅប្រកួតក្នុងពានរង្វាន់ Grand Slam នៃកម្មវិធី Australia Open នាខែមករាឆ្នាំ២០២២។



Djokovic ធ្លាប់បដិសេធមិនចូលរួមការប្រកួតវាយកូនបាល់ក្នុងប្រទេសអូស្រ្តាលី ប្រសិនបើរដ្ឋាភិបាលមួយនេះ គ្មានការលើកលែងអំពីច្បាប់ចាក់វ៉ាក់សាំង សម្រាប់កីឡាករវាយកូនបាល់ទាំងអស់។ កន្លងមករដ្ឋបាលទីក្រុងមែលប៊ន បានប្រកាសថា អំឡុងពេលការប្រកួតចាប់ពីថ្ងៃទី១៧ដល់៣០ ខែមករាឆ្នាំ២០២២ ទាំងបុគ្គលិក ព្រមទាំងអ្នកគាំទ្រ ដែលស្ថិតនៅក្នុងការប្រកួតចាំបាច់ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
 
បើតាមការផ្សាយពីសំណាក់ប្រព័ន្ធផ្សពផ្សាយនាទីក្រុងមែលប៊ន កីឡាករទាំងអស់ដែលមានឈ្មោះទៅប្រកួតក្នុងប្រទេសអូស្រ្តាលី គឺត្រូវចាក់វ៉ាក់សាំង ឬក៏ត្រូវធ្វើច​ត្តា​ឡី​ស័ករយៈពេល១៤ថ្ងៃមុនការប្រកួត។
 
កីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិស៊ែប៊ី នឹងត្រូវប្រកួតក្នុងនាមជាកីឡាករការពារតំណែងជើងឯកពានរង្វាន់ Grand Slam នៃកម្មវិធី Australia Open 2022 ដោយរូបគេធ្លាប់បានឈ្នះ Grand Slam កាលពីដើមឆ្នាំ២០២១ នៅប្រទេសអូស្រ្តាលីដូចគ្នា។ កាលពីសប្តាហ៍មុន Djokovic ក៏ធ្លាប់បានបង្ហើបថាប្រាប់សារព័ត៌មានថា៖«ខ្ញុំមិនអាចប្រាប់ពីថ្ងៃណាជាក់លាក់ឡើយ ព្រោះការប្រកួត Australia Open កំពុងតែខិតជិតមកដល់ ពេលនោះអ្នកនឹងដឹងការពិតហើយថាខ្ញុំទៅមិនទៅ។» 
 
កីឡាករសញ្ជាតិស៊ែបីរូបនេះក៏នឹងត្រូវមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិស៊ែប៊ី សម្រាប់កម្មវិធី ATP Cup ក្នុងប្រទេសអូស្ត្រាលីដែលធ្វើឡើងននៅខែកុម្ភៈឆ្នាំ ២០២២ ផងដែរ ។ Djokovic ក៏នឹងត្រូវធ្វើច​ត្តា​ឡី​ស័ក ១៤ថ្ងៃ មុនការប្រកួត Australia Open 2022 នៅក្នុងប្រទេសអូស្ត្រាលី៕

Tag:
 Tennis
  Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com