កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ៖ ខ្ញុំពិតជាខឹងណាស់ ព្រោះក្តីស្រមៃយើងគឺ Champions League មិនមែន Europa League ឡើយ
09, Dec 2021 , 5:29 pm        
រូបភាព
Barcelona រងបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich សាជាថ្មីក្នុងលទ្ធផល ៣-០ នៃប្រកួតចុងក្រោយ UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូល E នាថ្ងៃទី៩ ខែធ្នូ។ Xavi គ្រូបង្វឹក Barcelona ខឹងចំពោះលទ្ធផលនេះ ក្រោយក្រុមធ្លាក់ចេញពីពានរង្វាន់កំពូលអឺរ៉ុបមួយនេះ។



ថ្វីបើនេះជាប្រកួតដំបូងសម្រាប់ Xavi ដែលដឹកនាំក្រុមតទល់ជាមួយ Bayern ក្តី តែគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ហាក់មិនពេញចិត្តចំពោះទម្រង់លេងរបស់កូនក្រុមខ្លួនឡើយ។ Xavi បានលើកឡើងថាលទ្ធផលការប្រកួតនេះ គួរតែជាការទទួលបានពិន្ទុ មិនមែនជាការចាញ់នោះទេ។


 
«យើងតែងតែចង់បានជ័យជម្នះលើគូរប្រកួតដោយវីធីសាស្រ្តរបស់យើង ដល់ពេលនេះយើងគួរតែសម្រេចចិត្តនឹងតាំងចិត្តលើខ្លួនយើងទាំងអស់គ្នា យើងជាក្រុម Barcelona។ ពិតណាស់នេះជាធាតុពិតរបស់យើង មិនបានបន្តលេង Champions league វាក៏ជាស្ថានភាពរបស់ក្រុមយើងពេលនេះ។ ខ្ញុំពិតជាខឹងខ្លាំងចំពោះលទ្ធផលថ្ងៃនេះ ដែលធ្វើឱ្យខ្ញុំទ្រាំមិនបានឡើយ ហើយក្តីស្រមៃយើងគឺ Champions League មិនមែន Europa League ឡើយ។»Xavi និយាយក្រោយចប់ការប្រកួត។


 
Barcelona ធ្លាក់ចេញពីវគ្គចែកពូលក្របខណ្ឌ UEFA Champions League ជាលើកដំបូង នៃរយៈពេល ១៧ ឆ្នាំ បើគិតពីឆ្នាំ២០០៣-០៤ ដែលពួកគេមិនបានលេងក្នុងពានរង្វាន់នេះតែម្តង ដោយសារតែទទួលចំណាត់ថ្នាក់លេខ៦នៅ La Liga៕

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com