កីឡាអន្តរជាតិ
អន្តរជាតិ
UCL ជំនួប Atalanta ទល់ Villarreal ត្រូវប្រកួតវិញ ឯ UEL ប្រកួតវគ្គចែកពូលជំុចុងក្រោយ
09, Dec 2021 , 5:33 pm        
រូបភាព
រូបភាព៖ UEFA Europa League
រូបភាព៖ UEFA Europa League
ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League បានរកឃើញក្រុមចំនួន១៥ ហើយទៅកាន់វគ្គជម្រុះ១៦ក្រុមបន្តខណៈ១ក្រុមរង់ចាំកាត់សេចក្តីនារាត្រីថ្ងៃទី១០ខែធ្នូ។ ចំណែកពានរង្វាន់ Europa League ឯណោះវិញក៏ឈានមកដល់ប្រកួតជើងចុងក្រោយនៃវគ្គសន្សំពិន្ទុផងដែរនារាត្រីនេះ។



ការប្រកួតរវាង Atalanta ទទួល Villarreal នាថ្ងៃទី៩ខែធ្នូត្រូវបានផ្អាកដោយសារតែនៅកីឡដ្ឋាន Gewiss Stadium មានព្រិលធ្លាក់ខ្លាំងដែលជាការរំខានដល់ការប្រកួត។ក្រុមទាំង២ត្រូវបានសម្រេចលើកពេលវេលាមួយថ្ងៃពោលគឺនៅត្រូវប្រកួតនៅរាត្រីឈានចូលថ្ងៃទី១០ វេលាម៉ោង ១។ 

រូបភាព៖ UEFA Europa League 
 
ស្ថិតនៅក្នុងពូល F នៃពានរង្វាន់ Champion League ទាំង២ក្រុមគឺជាក្រុមដែលត្រូវប្រជែងតំណែងកៅអីវគ្គ១៦ក្រុមដែលសល់មួយចុងក្រោយនេះ។ Villarreal ជាក្រុមស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Unai Emery មានមហិចត្តាចង់ចាប់យកកៅអី Champion League វគ្គ១៦ក្រុម ខណៈពួកគេឈរលេខ២ មានត្រឹម៧ពិន្ទុប៉ុណ្ណោះលើក្រុម Atalanta មាន៦ពិន្ទុឈរលេខ៣ប្រដេញពីក្រោយ។ កាលជើងទីមួយទម្រង់លេងក្រុមទាំង២មានភាពប្រដំត្រសងគ្នាដោយបានបញ្ចប់ក្នុងលទ្ធផល ២-២ តែជំនួបចុងក្រោយយប់នេះ Atalanta ត្រូវការជ័យជម្នះចាំបាច់ខណៈ Villarreal ទប់ត្រឹមស្មើក៏អាចឡើងទៅវគ្គបន្ត។ 

 រូបភាព៖ UEFA Europa League
 
ងាកមកកាន់ការប្រកួតពានរង្វាន់ Europa League នារាត្រីឈានចូលថ្ងៃទី១០ខែធ្នូវិញពូលទាំង៨ នឹងត្រូវចាប់ផ្តើមជំនួបចុងក្រោយរបស់ពូលនីមួយៗដូចគ្នាដែរ។ ពូល A B C D នឹងត្រូវប្រកួតម៉ោង ០០:៤៥ ចំណែកពូល E F G H នឹងត្រូវចាប់ផ្តើមនៅម៉ោង ៣:០០ ទាបភ្លឺ។
 
ការប្រកួតដែលគួរឱ្យចាប់អារម្មណ៍ Europa League ក្នុងរាត្រីនេះក្នុងជំនួបពូល C ក្រុមខ្លាំងរបស់អ៊ីតាលី SSC Napoli ត្រូវបើទ្វាផ្ទះរបស់ខ្លួនស្វាគមន៍ក្រុម Leicester City របស់អង់គ្លេសនិងក្រុម Legia Warszawa ទទួលក្រុម Spartak Moscow។ ក្រុមទាំង៤កំពុងតែប្រជែងពិន្ទុគ្នាដើម្បីកៅអីទៅកាន់វគ្គជម្រុះ ដោយមកដល់ពេលនេះ Leicester City គឺជាក្រុមដែលឈរលេខ១បណ្តោះអាសន្នមាន៨ពិន្ទុ តាមពីក្រោយដោយ Spartak Moscow មាន៧ពិន្ទុស្មើជាមួយ Napoli លេខ៣និងលេខ៤ Legia Warszawa មាន៦ពិន្ទុ។ 

 រូបភាព៖ Villarreal CF
 
ការប្រកួតរវាងក្រុម Napoli ទល់ Leicester City ក្នុងរាត្រីនេះក្រុមរហ័ស្សនាមកញ្រ្ជោងដែលដឹកនាំដោយលោក Brendan Rogers នឹងត្រូវធ្វើការងារធ្ងន់ទល់ដើម្បីបន្តការពារតំណែងលេខ១ក្នុងពូលទល់ក្រុមម្ចាស់ផ្ទះ។ Leicester នឹងត្រូវអវត្តមានកីឡាករដល់ទៅ៧រូបមកពីកីឡាករខ្លះបានរងរបួសនិងមួយចំនួនទៀតបានឆ្លងកូវីដ-១៩។

 រូបភាព៖Atalanta Bergamasca Calcio
 
ជំនួបផ្សេងៗទៀតនៃពានរង្វាន់ UEL នាយប់ថ្ងៃទី១០ ខែធ្នូម៉ោង ០០:៤៥(ម៉ោងនៅកម្ពុជា)៖
ពូល A ក្រុម Lyon ទទួល Rangers និង Sparta Prague ទទួល Broendby IF។
ពូល B ក្រុម Real Sociedad ទទួល PSV Eindhoven និង Sturm Graz ទទួល Monaco។
ពូល D ក្រុម Fenerbahce ទទួល Eintracht Frankfurt និង Royal Antwerp ទទួល Olympiacos។
ការប្រកួតវេលាម៉ោង ៣ ទាបភ្លឺ៖
ពូល E ក្លិប Lazio ទទួល Galatasaray និង Marseille ទទួល Lokomotiv Moscow។
ពូល F ក្លិប Ludogorets Razgrad ទទួល FC Midtjylland និង SC Braga ទទួល FK Cvrena Zvezda
ពូល G ក្លិប Celtic ទទួល Real Betis និង Ferencvaros ទទួល Bayer Leverkusen។
ពូល H ក្លិប Gent ទទួល Rapit Wien និង West Ham United ទទួល Dinamo Zagreb។
ជំនួបនៃការប្រកួតពានរង្វាន់លំដាប់ទីបីអឺរ៉ុប UEFA Conference League ក៏ឈានដល់ប្រកួតជំចុងក្រោយនៃវគ្គសន្សំពិន្ទុជើងទីពីរក្នុងរាត្រីថ្ងៃទី១០ខែធ្នូផងដែរ។ ចំណែកការប្រកួតរវាង Tottenham Hotspurs ទល់ Rennes ត្រូវផ្អាកដោយសារ Spurs មានកីឡាករ៩នាក់ព្រមទាំងគ្រូបង្វឹក៥នាក់ឆ្លងកូវីដ​-១៩៕

Tag:
 Atalanta
  Villarreal
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com