ជាតិ
សម្តេច ស ខេង ថា អយុត្តិធម៌ដែលនគរបាលខ្លះឡើងស័ក្តិ១ឆ្នាំម្តង តែអ្នកខ្លះ៣ទៅ៥ឆ្នាំ មិនទាន់ឡើង
10, Dec 2021 , 11:05 am        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងតែធ្វើសវនកម្មទាក់ទងនឹងការដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាល។



«អ្នកខ្លះឡើង១ឆ្នាំម្តង តែអ្នកខ្លះ៣ឆ្នាំ ៤ឆ្នាំ ៥ឆ្នាំ មិនទាន់ឡើងម្តង អ៊ីចឹងវាមិនអយុត្តិធម៌បាត់ហើយ អយុត្តិធម៌ អ៊ីចឹងត្រូវមើលឡើងវិញ ធ្វើអូឌីតទាំងអស់ សវនកម្មទាំងអស់»។ នេះជាការលើកឡើងរបស់សម្តេច ស ខេង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាក្នុងបរិវេណវិទ្យាល័យព្រះមុន្នីវង្ស ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែធ្នូ។

សម្តេច បានអះអាងថា ក្រោយសវនកម្មរកឃើញច្បាស់លាស់ហើយនោះ ថ្នាក់ដឹកនាំនឹងចាត់ការដោះស្រាយ ដើម្បីផ្តល់ភាពយុត្តិធម៌សម្រាប់មន្ត្រីដែលបម្រើការងារត្រឹមត្រូវ ប៉ុន្តែគ្មានការឡើងឋានន្តរស័ក្តិ៕



© រក្សាសិទ្ធិដោយ thmeythmey.com