កីឡាអន្តរជាតិ
អន្តរជាតិ
Villarreal ជាក្រុមទី១៦ឡើងទៅវគ្គខ្វែង UCL ឯ Atalanta ធ្លាក់ទៅលេង Europa
10, Dec 2021 , 2:12 pm        
រូបភាព
Villarreal ជាក្រុមចុងក្រោយដែលបានកៅអីឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ UEFA Champions League ក្រោយយកឈ្នះ Atalanta ៣-២។ Villarreal បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល F ខណៈ Atalanta បានលេខ៣ សល់សិទ្ធិប្រជែងពាន Europa League។



ជ័យជម្នះនៅជំនូបចុងក្រោយពូល F នៅថ្ងៃទី៩ ខែធ្នូបានជួយ Villarreal ដណ្តើមបានចំណាត់ថ្នាក់ទី២មាន៧ពិន្ទុ នាំមុខគូប្រជែង Atalanta ដែលស្ថិតនៅលេខ៣ចំនួន១ពិន្ទុ។ ពូល F​ នេះ Manchester United ដែលឈរកំពូលតាងបានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិតាំងពីជំនួនទី៥ម្លេះ។
 
Villarreal បានក្លាយជាក្រុមទី១៦ ដើម្បីឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម១៥ផ្សេងទៀតរួមមាន Ajax, AT-Madrid, Bayern Munich, Benfica, Chelsea, Inter Milan, Juventus, Liverpool, Lille, Man City, Man Utd, PSG, Real Madrid, RB Salzburg និង Sporting Lisbon។
 
​ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ​​​នៅទីស្នាក់ការ​កណ្ដាល​សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នា​ទី​ក្រុង Nyon ​ប្រទេស​ស្វីស​។ តាមគោលការ UEFA ការ​ចាប់​ឆ្នោត​វគ្គ១៦ ក្រុម​​មក​ពី​​លីគ​ជា​មួយ​គ្នា​ ​មិន​​ប៉ះ​គ្នាទេ។
 
ដោយឡែក៨ក្រុម ដែលធ្លាក់ពីក្របខណ្ឌកំពូលអឺរ៉ុបទៅជួប១៦ក្រុមនៅ Europa League រួមមាន RB Leipzig, FC Porto, Dortmund, Sheriff Tiraspol, Barcelona, Sevilla, Atalanta និង Zenit St Petersburg។ ១៦ក្រុមចុងក្រោយដែលឆ្លងផុតវគ្គសន្សំពិន្ទុ Europa League មាន Lyon, Rangers, Monaco, Real Sociedad, Spartak Moscow, Napoli, Frankfurt, Olympiakos, Galatasaray, Lazio, Red Star Belgrade, Sporting Braga, Bayern Leverkusen, Real Betis, Dinamo Zagreb និង West Ham United៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com